(ភ្នំពេញ)៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃកម្ពុជា នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨នេះ ផ្ញើសារលិខិតជូនពរ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នៅក្នុងឱកាសប្រារព្ធខួបលើកទី១០៧ ទិវាអន្ដរជាតិនារី ៨មីនា ឆ្នាំ២០១៨ ក្រោមប្រធានបទ «ស្ដ្រីរួមគ្នាថែរក្សាសន្ដិភាព ដើម្បីអភិវឌ្ឍន៍ជាតិ»។
សារលិខិតរបស់សម្ដេចពញាចក្រី ហេង សំរិន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃនេះ បានបញ្ជាក់ថា «ក្នុងទិវាដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ ខ្ញុំសូមកោតសរសើរដោយស្មោះ ចំពោះសកម្មភាពរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានដឹកនាំកាកបាទក្រហមកម្ពុជា ឆ្ពោះទៅរកភាពជោគជ័យជាបន្តបន្ទាប់ ធ្វើឲ្យកិត្យានុភាពកាកបាទក្រហមកម្ពុជា កាន់តែមានភាពល្បីល្បាញ ទាំងនៅក្នុងតំបន់ និងលើឆាកអន្តរជាតិ។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាកុលធីតា ជាឧត្តមភរិយា ជាមាតា ជាជីដូនដ៏ឆ្មើមមួយរូប ប្រកបដោយព្រហ្មវិហារធម៌ និងជាថ្នាក់ដឹកនាំមួយរូបពោពេញ ទៅដោយគុណធម៌ និងគំរូរវីរភាពដ៏ប្រពៃថ្លៃថ្លា ពិសេសតែងតែចុះជួយសង្គ្រោះប្រជាជនជួបគ្រោះមហន្តរាយនានា និងបានខិតខំប្រឹងប្រែង លើស្ទួយសិទ្ធិនារីឲ្យបានចូលរួមគ្រប់សកម្មភាពនៅក្នុងសង្គម ជាមួយរាជរដ្ឋាភិបាលក្នុងទិសដៅបម្រើឧត្តមប្រយោជន៍ជាតិ និងសុខុមាលភាពប្រជាជន»។
សូមអានខ្លឹមសារលម្អិតនៃលិខិតជូនពរ របស់សម្ដេចពញាចក្រី ហេង សំរិន ដែលមាននៅខាងក្រោមនេះ៖