សម្ដេចពញាចក្រី ហេង សំរិន ផ្ញើសារថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ក្នុងឱកាសប្រារព្ធខួបលើកទី១០៧ ទិវាអន្ដរជាតិនារី ៨មីនា ឆ្នាំ២០១៨
07-03-2018 08:40
(ភ្នំពេញ)៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃកម្ពុជា នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨នេះ ផ្ញើសារលិខិតថា្វយព្រះពរ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល នៅក្នុងឱកាសប្រារព្ធខួបលើកទី១០៧ ទិវាអន្ដរជាតិនារី ៨មីនា ឆ្នាំ២០១៨ ក្រោមប្រធានបទ «ស្ដ្រីរួមគ្នាថែរក្សាសន្ដិភាព ដើម្បីអភិវឌ្ឍន៍ជាតិ»។
សារលិខិតរបស់សម្ដេចពញាចក្រី ហេង សំរិន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃនេះ បានបញ្ជាក់ថា «ឆ្លៀតក្នុងឱកាសដ៏មហាវិសេសវិសាលនេះ ទួលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវកត្តញ្ញូតាធម៌ យ៉ាងជ្រាលជ្រៅបំផុត ចំពោះគុណូបការៈ ក្នុងព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមថ្លៃថ្លា និងទឹកចិត្តព្រះទ័យប្រកបដោយព្រះព្រហ្មវិហារធម៌ ដែលទ្រង់តែងតែលះបង់ព្រះកាយពល និងព្រះបញ្ញាញាណ ព្រមទាំងរាជទ្រព្យផ្ទាល់របស់ទ្រង់ ដើម្បីបុព្វហេតុជាតិ មាតុភូមិ ពិសេសក្នុងវិស័យមនុស្សធម៌ សង្គមកិច្ច សុខុមាលភាព និងសេចក្តីសុខក្សេមក្សាន្ត ជូនប្រជារាស្រ្តខ្មែរ ទូទាំងប្រទេស»។
សូមអានខ្លឹមសារលម្អិតនៃសារថ្វាយព្រះពរ របស់សម្ដេចពញាចក្រី ហេង សំរិន ដែលមាននៅខាងក្រោមនេះ៖