Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បន្លែ ផ្លែឈើ និងម្ហូបអាហាចំនួន៤១មុខ នៅច្រករបៀងតាណេងក្រុងបាវិត ត្រូវបានមន្ត្រីកាំកុងចុះពិនិត្យ តែពុំរកឃើញសារធាតុគីមីនោះទេ

06-03-2018 14:46

(ស្វាយរៀង)៖ លោក ផឹង និល ប្រធានសាខាកាំកុងត្រូលខេត្តស្វាយរៀង សហការជាមួយទាហានព្រំដែនឈរជើង នៅច្រករបៀងតាណេងស្ថិតក្នុងភូមិតាបិប សង្កាត់-ក្រុងបាវិត ខេត្ត ស្វាយរៀង ដើម្បីចុះត្រួត ពិនិត្យបន្លែ ផ្លែឈើ ត្រីសាច់គ្រប់មុខ ដែលនាំចូលមកពីប្រទេសវៀតណាម រកសារធាតុគីមីហាមឃាត់ ដាក់លើបន្លែ ផ្លែឈើ និងម្ហូបអាហាដែលក្រុមអាជីករដឹកយកមកចែកចាយ នៅតាមទីផ្សារនានា ក្នុងភូមិសាស្ត្រទឹកដីខេត្តស្វាយរៀង។ ការចុះត្រួតពិនិត្យបានធ្វើឡើងនៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨។

ថ្លែងប្រាប់អង្គភាព Fresh News លោក ផឹង និល ប្រធានសាខាកាំកុងត្រូលខេត្ត បានឲ្យដឹងថា ការចុះត្រួតពិនិត្យនាពេលនេះ គឺគោលបំណងដើម្បីស្វែងរកនូវសារធាតុគីមី ដែលមានដាក់លើបន្លែផ្លែឈើ ម្ហូបអាហាអស់ទាំងនោះ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។

លោកបានបន្តទៀតថា «បន្លែ ផ្លែឈើ និងម្ហូបអាហាជាច្រើនមុខ ដែលនាំចូលមកពីប្រទេសជិតខាង យើងតាមច្រករបៀងតាណេងដែលមន្ត្រីកាំកុងត្រូល យើងត្រួតពិនិត្យស្វែងរកនៅថ្ងៃនេះចំនួន៤១មុខ ពុំរកឃើញការដាក់សាធាតុគីមីអ្វីនោះទេ»។ លោកបានបន្ថែមទៀតថា លោកនឹងបន្តចុះត្រួតពិនត្យម្ហបអាហា បន្លែ ផ្លែឈើ និងគ្រឿងឧបភោគបរិភោគគ្រឿងកំប៉ុងត្រី សាច់ ងៀត ប្រហិត សរសៃគុយទាវ នៅតាមទីផ្សារនានាធានាសុវត្ថិភាពដល់អ្នកបរិភោគ។

សូមបញ្ជាក់ថា ចាប់តាំងពីលោក ផឹង និល មកកាន់តំណែងជាប្រធានកាំកុងត្រូលខេត្តស្វាយរៀង ការងារចុះពិនិត្យមុខទំនិញ គឺលោកចុះផ្ទាល់នៅតាមច្រករបៀង ដែលជាកន្លែងចរាចរទំនិញ ជាគ្រឿងឧបភោគបរិភោគ បានពីរដងមកហើយ ក្នុងរយៈពេលជាងមួយខែនេះ តែពុំបានរកឃើញវត្តមានសារធាតុគីមីនៅក្នុងបន្លែផ្លែឈើត្រីសាច់នោះទ៕