សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ក្នុងឱកាសប្រារព្ធខួបលើកទី១០៧ ទិវាអន្ដរជាតិនារី ៨មីនា ឆ្នាំ២០១៨
06-03-2018 12:10
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨នេះ ផ្ញើសារលិខិតថា្វយព្រះពរ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល នៅក្នុងឱកាសប្រារព្ធខួបលើកទី១០៧ ទិវាអន្ដរជាតិនារី ៨មីនា ឆ្នាំ២០១៨ ក្រោមប្រធានបទ «ស្ដ្រីរួមគ្នាថែរក្សាសន្ដិភាព ដើម្បីអភិវឌ្ឍន៍ជាតិ»។
សារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃនេះ បានបញ្ជាក់ថា «តាងនាមសមាជិក សមាជិកានៃរាជរដ្ឋាភិបាលកម្ពុជា ទូលព្រះបង្គំខ្ញុំ និងភរិយា សូមព្រះបរមរាជានុញ្ញាតសម្ដែងថា្វយនូវព្រះសព្វសាធុការពរជ័យ បវរសួស្ដី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់យ៉ាង ចំពោះសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គទ្រង់ ប្រកបដោយព្រះកាយពលមាំមួនខ្លាំងក្លា ព្រះបញ្ញាញាណភ្លឺថា្លត្រចះត្រចង់ ព្រះរាជសុខភាពល្អបរិបូរណ៌ ព្រះជន្មាយុយឺនយូរ ចាកផុតពីព្រះរោគាព្យាធិនានាជាអង្វែងតរៀងទៅ»។
សូមអានខ្លឹមសារលម្អិតនៃសារថ្វាយព្រះពរ របស់សម្ដេចតេជោ ហ៊ុន សែន ដែលមាននៅខាងក្រោមនេះ៖