(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨នេះ បានផ្ញើសារលិខិតជូនពរ លោកជំទាវ សៅ ទី ហេង សំរិន នៅក្នុងឱកាសប្រារព្ធខួបលើកទី១០៧ ទិវាអន្ដរជាតិនារី ៨មីនា ឆ្នាំ២០១៨ ក្រោមប្រធានបទ «ស្ដ្រីរួមគ្នាថែរក្សាសន្ដិភាព ដើម្បីអភិវឌ្ឍន៍ជាតិ»។
សារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃនេះ បានបញ្ជាក់ថា «តាងនាមសមាជិក សមាជិកា នៃរាជរដ្ឋភិបាលកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយាសូមអនុញ្ញាតសម្ដែងនូវមនោសញ្ចេតនាសោមនស្សរីករាយអបអរសាទរ ចូលរួមជូន នូវសព្ទសាធុការពរជ័យ បវរសួស្ដី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ ប្រកបដោយសេចក្ដីគោរពស្រលាញ់យ៉ាងជ្រាលជ្រៅ ចំពោះ លោកជំទាវ និងសូមលោកជំទាវ បានប្រកបទៅដោយបញ្ញាញាណភ្លឺថ្លាឈ្លាសវៃ កាយពលមាំមួនខ្លាំងក្លា សុខភាពល្អបរិបូរណ៌ ជន្មាយុយឺនយូរ ដើម្បីជួយការងារដល់ សម្ដេចប្រធានរដ្ឋសភានៃកម្ពុជា ក្នុងការបំពេញបេសកកម្មដ៏ឧត្ដុងឧត្តម ជូនជាតិមាតុភូមិជាទីស្នេហានៃយើង នោងក្នុងការចំណាយពេលវេលា កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដើម្បីអប់រំថែមបំប៉នបុត្រធីតា បុត្រប្រសា ចៅប្រុស ចៅស្រីឲ្យក្លាយជាធនធានមនុស្សប្រកបដោយ សក្ដានុពលរបស់គ្រួសារ និងជាសសរទ្រូវសម្រាប់ជាតិមាតុភូមិជាទីស្នេហានៃយើង»។
សូមអានខ្លឹមសារលម្អិតនៃសារជូនពរ របស់សម្ដេចតេជោ ហ៊ុន សែន ដែលមាននៅខាងក្រោមនេះ៖