(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ដ្រី ហ៊ឹម ឆែម រដ្ឋមន្ដ្រីក្រសួងធម្មការ និងសាសនា ប្រាប់ថ្នាក់ដឹកនាំ និងមន្ដ្រីនៅក្នុងក្រសួងទាំងអស់ ត្រូវកែលំអររាល់ចំណុច និងបំពេញបន្ថែមលើចំណុច ដែលនៅសេសសល់ដែលមានក្នុងវិស័យសាសនា និងធម្មការ។
ការថ្លែងបែបនេះ ត្រូវបានធ្វើឡើងក្នុងសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៧ និងទិដៅអនុវត្តបន្ត របស់ក្រសួងធម្មការ និងសាសនា នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨នេះ។
ក្នុងសន្និបាតនេះ ក៏មានការនិមន្ត និងអញ្ចើញចូលរួម សម្តច ព្រះធានផ្នែក ព្រះសាកលវិទ្យា សាកលវិទ្យាធិការរង លោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អស់លោក លោកស្រី មន្រ្តីរាជការគ្រប់មន្ទីរ២៥ រាជធានី ខេត្ត នៃក្រសួងធម្មការ និងសាសនា ទាំងអស់សរុបប្រមាណជិត៥០០អង្គ/នាក់។
ក្នុងសន្និបាតនេះ ក៏មានការតាំងពិពណ៌សមិទ្ធផល ស្នាដៃ និងការងារនានា របស់នាយកដ្ឋាន និងមន្ទីរ ដែលបានអនុវត្តកន្លងមកហើយផងដែរ។
ជាមួយគ្នានោះ ទេសរដ្ឋមន្ដ្រី ហ៊ឹម ឆែម ក៏បានណែនាំមន្ដ្រីរាជការទាំងអស់ ត្រូវបន្ដរួបរួមសាមគ្គីគ្នា ដើម្បីជំរុញការអភិវឌ្ឍន៍ និងរីកចម្រើននូវស្ថាប័នមួយនេះ៕