(រតនគិរី)៖ អគ្គិសនីកម្ពុជា បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News ថា នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨នេះ ភូមិចំនួន៤ នៅក្នុងសង្កាត់កាចាញ និងសង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ត្រូវបានកាត់ផ្តាច់ជាបណ្តោះអាសន្ន ព្រោះតែក្រុមការងារបច្ចេកទេសអគ្គិសនីកម្ពុជា ត្រូវដំឡើងបង្គោលថ្មី ដែលរថយន្តបានបុកបាក់។
បើតាមអគ្គិសនីកម្ពុជា បានបញ្ជាក់ថា ការផ្លាស់ប្តូរបង្គោលនឹងរួចរាល់ ហើយអាចផ្គត់ផ្គង់ចរន្តអគ្គិសនីឡើងវិញនៅម៉ោង ១១ព្រឹកថ្ងៃដដែលនេះ។
អគ្គិសនីកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញ និងបង្គោលអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ។
អគ្គិសនីកម្ពុជា ក៏បានសុំការយោគយល់ និងអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនីនេះផងដែរ៕