(ភ្នំពេញ)៖ នៅប៉ុន្មានថ្ងៃនេះក្រោយពីចៅហ្វាយនាយបរទេសរបស់ខ្លួនធ្វើសកម្មភាពក្តុងក្តាំង ព្រមាននេះព្រមាននោះមកលើកម្ពុជាទាំងរំលោភលើបូរណភាព និងអធិបតេយ្យភាពជាតិ និងចៅហ្វាយនាយបរទេសខ្លះប្រកាសផ្តាច់ជំនួយ ក្រោយការផ្តល់ជំនួយបានបញ្ចប់ទៅហើយនោះ ទណ្ឌិត សម រង្ស៊ី ដែលកំពុងតែរត់គេចខ្លួនពីសំណាញ់ច្បាប់បានចេញមកអួតក្អេងក្អាង ដាក់ការចរចានេះចរចានោះ និងនិយាយពីសម្ពាធនេះសម្ពាធនោះតាមការរវើរវាយរបស់ខ្លួនបែបមនុស្សដែលអស់សង្ឃឹម។ ការហ៊ានចេញដំឡើងសំឡេងរបស់ សម រង្ស៊ី នៅពេលនេះ ដោយសារតែខ្លួនបានតាំងចិត្តជាសត្រូវរបស់ជាតិ និងប្រជាជនកម្ពុជារួចទៅហើយ និងក៏ដោយសារតែបានលេបយកសពគណបក្សសង្គ្រោះជាតិពីក្រុម កឹម សុខា មកវិញបានសម្រេចផងដែរ។ ទណ្ឌិត សម រង្ស៊ី នៅពេលនេះមិនខ្វល់ឡើយពីផលប្រយោជន៍ប្រជាជន សំខាន់គឺបង្កើនការញុះញង់ និងមួលបង្កាច់រាជរដ្ឋាភិបាល បំភ្លៃបំផ្លើសស្ថានការណ៍ឱ្យបានកាន់តែខ្លាំង តាមតែអាចធ្វើបានដើម្បីបម្រើមហិច្ឆតាអំណាចខ្លួន។ ប៉ុន្តែអ្វីដែលជនក្បត់ជាតិ សម រង្ស៊ី លើកឡើងនេះគឺគ្រាន់តែជាសម្តីដែលគ្មានតម្លៃប៉ុណ្ណោះ ហើយ សម រង្ស៊ី ខ្លួនឯងក៏ជាមនុស្សដែល អស់តម្លៃផងដែរ។
១៖ អស់តម្លៃសម្រាប់ខ្លួនឯង៖ អស់តម្លៃដោយសារតែ សម រង្ស៊ី គីជាអ្នកទោស និងជាមនុស្សទ័លច្រក និងជាជនដែលបំផ្លាញជាតិ។ សម រង្ស៊ី នៅក្នុងស្រុករាស្ត្រខ្មែរភ័យព្រួយ និងបារម្ភកើត ចេញពីទង្វើខុសច្បាប់របស់ជនរូបនេះដែលតែង តែដើរបង្កចលាចលអុកឡុកនៅតាមរោងចក្រ ឬនៅតាមទីកន្លែងនានា។ មនុស្សភាគច្រើនពិតជាមិនចង់ឃើញមុខជនក្បត់ជាតិនេះឡើយ និងក៏មិនចង់ឱ្យជនក្បត់ជាតិរូប នេះនិយាយអ្វីពាក់ព័ន្ធនឹងកម្ពុជាឡើយព្រោះជាមនុស្សគ្មានតម្លៃ និងជាជនចង្រៃសម្រាប់ជាតិខ្មែរ។ ដោយការប្រព្រឹត្តកំហុសម្តងហើយម្តងទៀត និងការភូត កុហករាស្ត្រ ញុះញង់រាស្ត្រ នៅពេលនេះ សម រង្ស៊ី គ្មានតម្លៃសម្រាប់ខ្លួនឯងទៀតទេ។
២៖ អស់តម្លៃសម្រាប់សពគណបក្សសង្គ្រោះជាតិ៖ សម រង្ស៊ី ប្រកាសបង្កើតចលនាឧទ្ទាមខុសច្បាប់សង្គ្រោះជាតិក្រោមលេសថា ដើម្បីជួយសង្គ្រោះសពបក្សសង្គ្រោះជាតិឱ្យរស់ឡើងវិញ និងដើម្បីឱ្យមានការដោះលែង កឹម សុខា ចេញពីពន្ធនាគារ។ បើខ្លួនឯងជួយសង្គ្រោះមិនកើតផង ហើយឥឡូវនេះថែមទាំងបង្កើតចលនាឧទ្ទាមខុសច្បាប់ ដើរបង្កបញ្ហានិយាយបំពាន ច្បាប់ទៀត តើសម រង្ស៊ី មានអ្វីមកជួយបក្សសង្គ្រោះជាតិកើត និងជួយ កឹម សុខា កើត? តាមពិតបង្កើតចលនាសង្គ្រោះជាតិ គឺគ្រាន់តែដើម្បីប្រមូលកម្លាំង និងឡើងគ្រប់គ្រងក្រុមប្រឆាំងជំនួស កឹម សុខា តែប៉ុណ្ណោះ។
តែអ្វីៗមិនដូចបំណងឡើយ សម រង្ស៊ី មិនមានឥទ្ធិពលក្នុងជួរក្រុមប្រឆាំងទៀតទេ ព្រោះបានលាលែងចេញពីប្រធាន និងសមាជិកបក្សសង្គ្រោះជាតិតាំងពីបក្សនេះមិនទាន់រលាយម៉្លេះ។ ដូច្នេះសម រង្ស៊ី ពេលនេះគ្មានតម្លៃអ្វី និងគ្មានឥទ្ធិពលអ្វីអាចជួយសពបក្សសង្គ្រោះជាតិ វិញបានឡើយ គឺមានតែនាំទុក្ខ និងគ្រាន់តែជាតួអង្គជ្រែកតំណែងតែប៉ុណ្ណោះ។ ការ កេងចំណេញនយោបាយពីលើក្រុម កឹម សុខា ដឹកនាំដោយ កឹម មនោវិទ្យា បានស្តែង ឡើងយ៉ាងច្បាស់ក្រឡែតមិនអាចប្រកែកបានតាមរយៈការប្រកាសធ្វើជាតំណាងសព បក្សសង្គ្រោះជាតិដើម្បីស្វែងរកការចរចាដែលមិនអាចកើតមានឡើង។
៣៖ អស់តម្លៃសម្រាប់ប្រទេសជាតិ៖ អស់តម្លៃដោយសារតែ សម រង្ស៊ី និងគូកនមួយចំនួនរួមមាន អេង ឆៃអ៊ាង មូរ សុខហួរ ជូឡុង សូមួរ៉ាគឺជាក្រុមជនក្បត់ជាតិ បង្កើតចលនាឧទ្ទាមខុសច្បាប់ និងមួយថ្ងៃៗ មិនបានជួយការពារផលប្រយោជន៍ប្រជាជន ប៉ុន្តែបែរជាខិតខំរិះរកគ្រប់ល្បិចកល និង ញុះញង់ ឱនក្បាលចំពោះចៅហ្វាយបរទេស ដើរអង្វរឱ្យអន្តរជាតិដាក់សម្ពាធនយោបាយ និងទណ្ឌកម្មសេដ្ឋកិច្ចមកលើកម្ពុជា និងប្រឆាំងនឹងផលប្រយោជន៍ជាតិខ្មែរ។ សម រង្ស៊ី នៅពេលនេះ គ្រាន់តែជនដែលមានឈាមជ័រក្បត់ជាតិតពីឪពុកដល់កូនតែប៉ុណ្ណោះ ហើយសម រង្ស៊ី ក៏គ្មានទម្ងន់នយោបាយអ្វីមកនិយាយជាមួយកម្ពុជានោះទេ។
សម រង្ស៊ី គ្មានតម្លៃ ដោយសារតែសម រង្ស៊ី គ្មានសិទ្ធិធ្វើនយោបាយឡើយ គ្មានសំឡេងស្របច្បាប់។ សម រង្ស៊ី គ្រាន់តែជាកូនអុកនយោបាយរបស់បរទេសមួយចំនួន និងគ្រាន់ តែជាមនុស្សម្នាក់ដែលបរាជ័យយ៉ាងអាម៉ាស់ក្នុងជីវិតនយោបាយ និងប៉ងឡើងកាន់កាប់ អំណាចតាមបែបបដិវត្តន៍ពណ៌។ ការដំឡើងសំឡេងស្នើសុំការចរចាឡើងវិញដោយ ហេតុផលដើម្បីដោះស្រាយបញ្ហាសម្ពាធអន្តរជាតិ គឺគ្រាន់តែជាលេសមួយដែលគ្មាន ទម្ងន់ និងគ្មានប្រយោជន៍សម្រាប់ថ្នាក់ដឹកនាំកម្ពុជាដែលទទួលបានការគាំទ្រពីការបោះ ឆ្នោតបែបប្រជាធិបតេយ្យ។ ប៉ុន្តែទង្វើរបស់សម រង្ស៊ី ដែលយកប្រជាជនកម្ពុជាធ្វើជា ចំណាប់ខ្មាំង និងយកបរទេសមកគំរាមកម្ពុជា គឺគ្រាន់តែជាចរិតក្បត់ជាតិ និងបំផ្លាញ ជាតិពីកំណើតរបស់ខ្លួនដែលទទួលពី សម សារី ឪពុករបស់ខ្លួនប៉ុណ្ណោះ។
៤៖ អស់តម្លៃសម្រាប់អន្តរជាតិ៖ អស់តម្លៃសម្រាប់សហគមន៍អន្តរជាតិពីព្រោះ សម រង្ស៊ី គឺជាអ្នកនយោបាយគ្មានយុទ្ធសាស្ត្រច្បាស់លាស់ និងគ្មានគោលជំហរច្បាស់ លាស់ រេរាតាមខ្យល់ និងជាជនកំសាកញី។ សម រង្ស៊ី ពិតជាខកចិត្តនៅពេលដែលការ ប្រកាសបង្កើតចលនាសង្គ្រោះជាតិរបស់ខ្លួនកាលពីថ្ងៃទី២៨ ខែមករា កន្លងទៅមិនត្រូវបានអន្តរជាតិណាមួយទទួល ស្គាល់ឡើយ ព្រោះអន្តរជាតិក៏យល់ដូចប្រជាជនកម្ពុជា ដែរថាការបង្កើតចលនាសង្គ្រោះជាតិគឺជាចលនាឧទ្ទាមខុសច្បាប់ដែលប៉ុនប៉ងញុះញង់ និងបំបែកបំបាក់ជាតិ។
អន្តរជាតិមិនទទួលស្គាល់សម រង្ស៊ី ឡើយ ដោយសារតែសម រង្ស៊ី គ្រាន់តែជាអ្នកដែលចូលមករំខានបេសកកម្មរបស់ពួកគេដែលគាំទ្រលើក្រុម កឹម សុខា ដឹកនាំដោយ កឹម មនោវិទ្យា។ ដូច្នេះកាលដែល សម រង្ស៊ី លើកយកឈ្មោះប្រទេសនេះ ឬប្រទេសនោះមកប្រើប្រាស់គ្រាន់តែជាការកេងចំណេញនយោបាយសម្រាប់តែក្រុមខ្លួនប៉ុណ្ណោះ។ អន្តរជាតិលែងនិយាយ និងរំលឹកពីឈ្មោះ សម រង្ស៊ី ទៀតហើយ ប៉ុន្តែបាន រំលឹកពីឈ្មោះ កឹម សុខា ដែលនេះសបញ្ជាក់ឱ្យឃើញថា សម រង្ស៊ី ពិតជាមនុស្សដែល អស់តម្លៃសម្រាប់អន្តរជាតិ ប្រើជាកូនអុកទៀតហើយ។
ដោយសារតែ សម រង្ស៊ី ជាមនុស្សអស់តម្លៃដូចនេះហើយបានជា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ ២០១៨ មិនមានភាពចាំបាច់ណាមួយដែលត្រូវការចរចាជាមួយអ្នកទោសក្បត់ជាតិនោះទេ។ នេះគឺជាការសម្រេចចិត្តនយោបាយមួយដ៏ត្រឹមត្រូវបំផុត!! ដូច្នេះមនុស្សដែលគ្មានតម្លៃចំពោះជាតិដូច សម រង្ស៊ី នេះ គួរយកពេលវេលាដែលនៅសេសសល់សម្រាប់ជីវិតរបស់ ខ្លួនធ្វើអំពើល្អជួយជាតិ ឬធ្វើអំពើល្អសម្រាប់ខ្លួនឯងវិញវាល្អប្រសើរជាង ជាជាងព្យាយាមមកបំផ្លាញជាតិ និងប្រជាជនកម្ពុជា ព្រោះបច្ចុប្បន្ននិងតទៅថ្ងៃអនាគត ប្រជាពល រដ្ឋខ្មែរ បាននិងកំពុងរស់នៅក្នុងសុខសន្តិភាព និងការអភិវឌ្ឍ។ សម រង្ស៊ី គ្រាន់តែជាមនុស្សគ្មានតម្លៃមួយរូប និងជាជនចង្រៃសម្រាប់ជាតិ កម្ពុជាមិនត្រូវការមនុស្សប្រភេទនេះទេ!!!
សម រង្ស៊ី គ្មានអ្វីក្រៅតែពីសាលក្រម និងសាល ដីកាដែលត្រូវប្រឈមនោះទេ។ ប្រសិនបើចង់ឱ្យខ្លួនមានតម្លៃ ឬមិនត្រូវបានគេហៅថាជាជនកំសាកញី ជាអ្នកនយោបាយអង្ករកំប៉ុងទៀត គួរតែសម រង្ស៊ី ក្លាហានជាដំបូងក្នុង ការចូលខ្លួនមកទទួលយកនូវទោសទណ្ឌដែលខ្លួនបានប្រព្រឹត្តល្មើសនឹងច្បាប់។ សម រង្ស៊ី មិនគួររត់គេចពីសំណាញ់ច្បាប់ និងទៅស្រែកពីបរទេស មកវិញទេ។ ដូច្នេះ បើសម រង្ស៊ី ពិតជាមានតម្លៃមែន នោះគឺមានតម្លៃចំពោះមុខច្បាប់ព្រោះច្បាប់បាននិងកំពុងតែរកមុខ!
ដោយ៖ ចៅ ចាក់ស្មុក
រាជធានីភ្នំពេញ, ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨