(អូស្រ្តាលី)៖ យើងខ្ញុំទាំងអស់គ្នាតំណាងពលរដ្ឋខ្មែរនៅប្រទេសអូស្ត្រាលី ដែលបាន និងកំពុងរស់នៅទីនេះ មានសមាគមបងប្អូនខ្មែរជាច្រើននាក់ សូមប្រឆាំងដាច់ខាតចំពោះសម្តីអសីលធម៌ របស់លោក ហុង លីម ដែលបុគ្គលនេះ មានចរិតប្រឆាំងផ្កាប់មុខ មិនស័ក្តិសមជាអ្នកចេះដឹង ឬក៏សមជាអ្នកតំណាងរាស្ត្របំរើពលរដ្ឋអូស្ត្រាលីនោះទេ។
យោងតាម Facebook ឈ្មោះ «ពលរដ្ឋខ្មែរអូស្រ្តាលីKh» បានសរសេរថា ពលរដ្ឋអូស្ត្រាលី ជាទូទៅមានភាពស៊ីវិល័យ និងមិនច្រង៉េងច្រង៉ាង សម្តីបាតផ្សារដូចលោក ហុង លីម ឡើយ គឺយើងខ្ញុំទាំងអស់គ្នាគោរពច្បាប់ទម្លាប់ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស ហើយនាំគ្នាធ្វើសកម្មភាពទាំងឡាយណាដែលសង្គមជាតិកោតសរសើរ ជាពិសេសគឺមិនមានការប្រមាថ មាក់ងាយចំពោះអ្នកណាម្នាក់ឡើយ ហើយរិតតែមិនអាចធ្វើទៅរួចទៀតនោះ គឺការប្រមាថចំពោះសម្តេចតេជោ ហ៊ុន សែន ដែលពួកយើងខ្ញុំជាខ្មែរនៅអូស្ត្រាលី គោរពកោតក្រែងជាទីបំផុត ដែលបានឃើញសម្តេចដឹកនាំប្រទេសមានភាពរីកចម្រើន និងធានាបាននូវបរិយាកាសសង្គមល្អប្រសើរ និងមានសុខសន្តិភាព។
ដូច្នេះយើងខ្ញុំមិនសុខចិត្តជាដាច់ខាត និងសូមថ្កោលទោសចំពោះបុគ្គលលោក ហុង លីម ដែលបានប្រមាថពួកយើងខ្ញុំ និងមាក់ងាយសម្តេចតេជោ ដែលជាមេដឹកនាំដ៏ល្អបំផុតរបស់កម្ពុជា។
យើងខ្ញុំសូមបញ្ចេញអារម្មណ៍ផ្ទាល់ខ្លួនតាមរយៈវីដេអូនេះ ជូនបងប្អូនខ្មែរទាំងក្នុងនិងក្រៅប្រទេស និងក៏សូមផ្ញើជូនបុគ្គល ហុង លីម ផងដែរ៖