(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ហ្ស៊ីពីន បានប្រកាសតែងតាំងឯកអគ្គរដ្ឋទូតថ្មី ចំនួន៦រូប ដោយអនុលោម តាមការសម្រេច​របស់គណៈកម្មាធិការអចិន្ត្រៃយ៍ នៃសមាជប្រជាជនរបស់ចិន, នេះបើយោងតាមភ្នាក់ងារសារព័ត៌មានស៊ិនហួ ចេញផ្សាយឲ្យដឹង នាយប់ថ្ងៃទី៥​ ខែមីនា ឆ្នាំ២០១៨នេះ។

​ឯកអគ្គរដ្ឋទូតថ្មីទាំង៦រូប ដែលត្រូវបានតែងតាំងនោះ៖

ទី១៖ លោក Yu Jianhua ត្រូវបានតែងតាំងជាអ្នកតំណាងអចិន្ត្រៃយ៍ និងជាឯកអគ្គរដ្ឋទូតចិន ប្រចាំនៅការិយាល័យអង្គការសហប្រជាជាតិ នាទីក្រុង Geneva ​និងអង្គការអន្តរជាតិ ដទៃទៀតនៅក្នុងប្រទេសស្វីស ជំនួសលោក Ma Zhaoxu

​ទី២៖ លោក Ma Zhaoxu ត្រូវបានតែងតាំងជាអ្នកតំណាងអចិន្ត្រៃយ៍ និងជាឯកអគ្គរដ្ឋទូតចិន ប្រចាំអង្គការសហប្រជាជាតិ ជំនួសលោក Liu Jieyi

​ទី៣៖ លោក Zhang Zuo ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតចិន ប្រចាំបង់ក្លាដេស ជំនួសលោក Ma Mingqiang

​ទី៤៖ លោក Jiang Yan ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតចិន ប្រចាំអ៊ូសបេគីស្ថាន ជំនួសលោក Sun Lijie

ទី៥៖ លោក Shen Zhifei ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតចិន ប្រចាំលីទុយអានី ជំនួសលោក Wei Ruixing

ទី៦៖ លោក Jin Zhijian ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតចិន ប្រចាំអ៊ីស្លង់ ជំនួសលោក Zhang Weidong៕