(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១០លើក បណ្ដាលឲ្យមនុស្សស្លាប់៣នាក់, របួសស្រាល៧នាក់ និងរបួសធ្ងន់១៣នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំ១០លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន៨គ្រឿង រថយន្តតូច៥គ្រឿង, រថយន្ដធុនធំ២គ្រឿង និងគោយន្ដ១គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមល្មើសល្បឿន, មិនគោរពសិទ្ធិ, ងងុយដេក, បត់គ្រោះថ្នាក់ និងកត្តាយានយន្ដ។
សូមបញ្ជាក់ថារយៈ០៥ថ្ងៃ ខែមីនា ឆ្នាំ២០១៨នេះ មានការណីគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសកើតឡើងចំនួន៣៩លើក បណ្ដាលឲ្យមនុស្សស្លាប់ចំនួន២២នាក់ រងរបួសស្រាលចំនួន១៤នាក់ និងរបួសធ្ងន់ចំនួន៣៦នាក់៕