(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, កញ្ញា យ៉ង់ សក្គុណា, អ្នកនាង កេត សត្យា និងលោក វង់ វុធ៖

* ព័ត៌មានជាតិ (Cambodia News)

១៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសខ្លាំងៗបញ្ជាក់ថា គ្មានការចរចាណាមួយជាមួយអតីតមេបក្សប្រឆាំងនៅអូស្ត្រាលីឡើយ

២៖ សម្តេចតេជោ ហ៊ុន សែន អះអាងថា គ្មានការសុំព្រះរាជទានលើកលែងទោសលើកទី៣ ឲ្យលោក កឹម សុខា

៣៖ សម្ដេចតេជោ ហ៊ុន សែន ទម្លាយថា អតីតមេថ្នាក់ដឹកនាំបក្សប្រឆាំងមួយចំនួនបានផ្ញើសារមកសម្តេចសុំការអនុគ្រោះ ដើម្បីទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ

៤៖ ប្រមុខដឹកនាំកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំនៅអូស្ត្រាលី ដើម្បីផ្តល់កិត្តិយស បើទោះបីមានការបាតុកម្មយ៉ាងណាក៏ដោយ

៥៖ ក្រោយបញ្ចប់ការសួរនាំនៅក្នុងពន្ធនាគារ, តុលាការបានចេញដីកាសម្រេចពន្យារពេល​ឃុំ​ខ្លួន​ កឹម​ សុខា​ រយៈពេល​៦ខែ​​ទៀត​

៦៖ សម្តេចពិជ័យសេនា ទៀ បាញ់៖ ការអំពាវនាវរបស់អ្នកនយោបាយក្រៅច្បាប់ ឲ្យសហគមន៍អន្តរជាតិកាត់ជំនួយ ជាទង្វើបំផ្លិចបំផ្លាញជាតិ និងប្រជាពលរដ្ឋទាំងមូល

* ព័ត៌មានអន្តរជាតិ ( International News)

១៖ ហេតុផល​ធំមួយ​បង្ខំឲ្យ លោក ឌូតឺតេ ប្រកាស​លុបចោល​ដំណើរចូលរួម​ ​កិច្ចប្រជុំ​កំពូល​អាស៊ាន-អូស្ត្រាលី នៅ​ទីក្រុង​ស៊ីដនី!

២៖ ទីបំផុត​បេសកជន​ជាន់ខ្ពស់តំណាង លោក មូន ជែអ៊ីន ធ្វើដំណើរ​ដល់​ទីក្រុង​ព្យុងយ៉ាង​​ហើយ!

៣៖ ប្រទេសចិនអះអាងថា «គ្មានភាពអត់ធ្មត់ទៀតឡើយ ចំពោះតៃវ៉ាន់ដែលចង់បានឯករាជ្យ»

៤៖ ស្ថានទូត​អាមេរិក​ប្រចាំនៅតួកគី បង្ខំចិត្ត​បិទទ្វារ​តែម្តង ដោយសារ​សន្តិសុខ​ផុយស្រួយ!

៥៖ អាមេរិកចោទ​​រុស្ស៊ីចំៗ​​តែម្តងថា «បានចូលរួម​សម្លាប់​មនុស្ស នៅក្នុង​ប្រទេស​ស៊ីរី» តាមរយៈការ​ទម្លាក់​គ្រាប់បែក ២០លើក!

៦៖ អាជ្ញាធរឥណ្ឌាចេញប្រតិបត្តិការក្តៅ «ឃាត់ខ្លួនសេដ្ឋីគ្រឿងអលង្កា ០៤រូប» ក្រោមបទ​សង្ស័យ​ក្លែងបន្លំ​ប្រាក់​​ធនាគារ​ជិត ២ពាន់​លាន​ដុល្លារ

៧៖ មហា​យក្សចិន «ប្តេជ្ញា​កាត់បន្ថយការ​បំពុល​បរិយាកាស» ក្នុងទ្រង់ទ្រាយធំ​តែម្តង! ៕