(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៤,១៨០គ្រឿង រកឃើញល្មើសច្បាប់៥៣៣គ្រឿង (ម៉ូតូ៦៧ភាគរយ) អប់រំ៣២៤រឿង និងផាកពិន័យ២០៩គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី០៥ ខែមីនានេះ ត្រួតពិនិត្យរួមបានចំនួន១,៥០២គ្រឿង អប់រំ២២២គ្រឿង និងផាកពិន័យចំនួន១១៦គ្រឿង។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល០៥ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៥ ខែមីនានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ២២,០០០គ្រឿង រកឃើញយានយន្តល្មើស ២,៤៦៨(ម៉ូតូ៧១ភាគរយ) ក្នុងនោះអប់រំ១,៤៣៨គ្រឿង និងផាកពិន័យ៩៨០គ្រឿង
(ម៉ូតូ៩៦ភាគរយ)៕