(ភ្នំពេញ)៖ នៅដើមឆ្នាំ២០១៨នេះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បាននាំចូលរថយន្តសម្អាតផ្លូវធុនធ្ងន់ចំនួនពីរគ្រឿងបន្ថែមទៀត ដើម្បីជួយសម្អាតផ្លូវ ក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តទាំងអស់របស់ព្រះរាជាណាចក្រកម្ពុជា។
រថយន្តថ្មីទាំងពីរគ្រឿងនេះ ត្រូវបាននាំចូលពីប្រទេសកូរ៉េ និងមានសមត្ថភាពបោស លាងផ្លូវ និងបូមយកធូលីស្ងួត និងសើមពីផ្លូវបានយ៉ាងស្អាត។ ជាមួយរថយន្តថ្មីទាំងពីរគ្រឿងនេះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នឹងមានរថយន្តសម្អាតផ្លូវសរុបចំនួន៤គ្រឿង។
បណ្ឌិត អ៊ឹម សុធារិទ្ធ នាយកផ្នែកទំនាក់ទំនង ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឲ្យដឹងថា រថយន្តពីរគ្រឿងរបស់ក្រុមហ៊ុន នឹងសម្អាតផ្លូវក្នុងរាជធានីភ្នំពេញ រយៈពេលពេញមួយឆ្នាំ និងរថយន្តពីរគ្រឿងទៀត នឹងធ្វើដំណើរទៅជួយសម្អាតផ្លូវនានានៅតាមបណ្តាខេត្ត ក្នុងប្រទេសកម្ពុជា៕