(ភ្នំពេញ)៖ កម្មវិធីដំណើរទេសចរណ៍ពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League ដែលនាំជូនដោយស្រាបៀរ Heineken® នងនាំយកកីឡាករជើងចាស់លោក Ruud van Nistelrooy ខ្សែប្រយុទ្ធរបស់ក្លិប Manchester United និងក្លិប Real Madrid មកកាន់ប្រទេសកម្ពុជា។
កម្មវិធីដំណើរទេសចរណ៍នេះផ្តល់ឱ្យអ្នកគាំទ្រកីឡាបាល់ទាត់នៅជុំវិញពិភពលោកមានឱកាសកាន់តែស្និទ្ធស្នាលជាមួយវីរបុរសជើងឯក និងពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League ។ ក្នុងប្រវត្តិសាស្ត្រដប់មួយឆ្នាំរបស់ខ្លួនកម្មកម្មវិធីដំណើរទេសចរណ៍នេះបានទៅដល់ ២៦ ប្រទេសនៅទូទាំងទ្វីបអាហ្រ្វិក អាស៊ី និងអាមេរិកខាងត្បូងហើយខាងជើង និងដំណើរទេសចរណ៍នៅឆ្នាំនេះក្រោមប្រធានបទ "ចែករំលែកភាពរំភើបរីករាយ ចែករំលែកពានរង្វាន់" នឹងមកដល់ប្រទេសកម្ពុជាចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០១៨ ខាងមុខនេះ។
ស្រាបៀរ Heineken® ជឿជាក់ថា គ្រប់ការប្រកួតបាល់ទាត់ក្របខ័ណ្ឌ UEFA Champions League ផ្តល់ភាពរំភើបរីករាយ និងអារម្មណ៍រំជើបរំជួល។ ការប្រកួតនីមួយៗគឺដូចជាកម្មវិធីដែលមិនអាចទាយទុកជាមុនបាន និងប្រកួតផ្ទាល់ដោយកីឡាករឆ្នើមបំផុតនៅលើពិភពលោក។ កម្មវិធីដំណើរទេសចរណ៍ពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League ឆ្នាំ ២០១៨ ដែលនាំជូនដោយស្រាបៀរ Heineken® អនុញ្ញាតឱ្យអ្នកគាំទ្រនៅជុំវិញពិភពលោកមានឱកាសចូលរួមផ្ទាល់ក្នុងការទស្សនាការប្រកួតដ៏រំភើបតាមរយៈយុទ្ធនាការ ក្រោមប្រធានបទ "ចែករំលែកភាពរំភើបរីករាយ ចែករំលែកពានរង្វាន់" របស់ស្រាបៀរ Heineken®។
ជាផ្នែកមួយនៃយុទ្ធនាការទូទាំងពិភពលោក កម្មវិធីដំណើរទេសចរណ៍ពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League ឆ្នាំ ២០១៨ ដែលនាំជូនដោយស្រាបៀរ Heineken®ន ងធ្វើឡើងនៅប្រទេសកម្ពុជាចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០១៨ ។ សម្រាប់រយៈពេលបីថ្ងៃ ក្រុមអ្នកគាំទ្រមានឱកាសដ៏កម្រក្នុងការថតរូបជាមួយនឹងពានរង្វាន់ដ៏ល្បីល្បាញនេះ ជួបផ្ទាល់ជាមួយ Ruud van Nistelrooy និងទទួលបទពិសោធន៍ដ៏រំភើបនៃដំណើរទស្សនកិច្ចនេះ។
លោក Ruud van Nistelrooy ត្រូវបានចាត់ទុកថាជាកីឡាករដ៏ឆ្នើមបំផុតម្នាក់ក្នុងជំនាន់របស់គាត់ដោយស៊ុតបញ្ចូលទីបាន ១៥០ គ្រាប់ក្នុង ២១៩ ប្រកួតសម្រាប់ក្រុម Manchester United និងជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេក្នុងកំណត់ត្រាបាល់ទាត់អឺរ៉ុបរបស់ក្លិប និងជាកីឡាករស៊ុតបាល់បញ្ចូលទីច្រើនជាងគេបីសម័យកាលក្នុងក្របខ័ណ្ឌ UEFA Champions League ។ លោក Ruud van Nistelrooy មានទំនាក់ទំនងជាប្រវត្តិសាស្ត្រជាមួយនឹងក្របខ័ណ្ឌ UEFA Champions League និងដើរតួយ៉ាងសំខាន់ក្នុងការបង្ហាញនូវមហិច្ឆិតាចំពោះការប្រកួតនេះ។
លោក Roland Bala នាយកគ្រប់គ្រងនៃក្រុមហ៊ុនស្រាបៀរ Heineken ប្រចាំប្រទេសកម្ពុជា បានសម្តែងនូវភាពរីករាយយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចនៅកម្ពុជា៖ «ស្រាបៀរ Heineken®មានកិត្តិយសយ៉ាងក្រៃលែងក្នុងការនាំកម្មវិធីដំណើរទេសចរណ៍ពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League មកកាន់ប្រទេសកម្ពុជា។ យើងបានប្រកួតប្រជែងជាមួយបណ្តាប្រទេសជាង ១៩២ សម្រាប់ឱកាសនេះ ហើយទីបំផុតបានបញ្ចុះបញ្ចូលអ្នករាល់គ្នាក្នុងការធ្វើឱ្យកម្ពុជាជាអាទិភាពចម្បងដោយសារតែការគាំទ្រយ៉ាងច្រើនចំពោះកីឡាបាល់ទាត់អន្តរជាតិ។ ដោយសារតែកម្មវិធីដំណើរទេសចរណ៍ពានរង្វាន់នេះមិនដែលធ្លាប់ធ្វើឡើងនៅទីនេះ ស្រាបៀរ Heineken® បានយល់ព្រមផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់អ្នកគាំទ្របាល់ទាត់កម្ពុជា និងកីឡាករដែលមានទេពកោសល្យ»។
នេះគឺជាបទពិសោធន៍វិសេសវិសាលមួយសម្រាប់អ្នកគាំទ្រកម្ពុជាចំពោះក្របខ័ណ្ឌ UEFA Champions League ដើម្បីបានឃើញផ្ទាល់នូវពានរង្វាន់ដ៏ល្បីល្បាញនេះ និងជួបផ្ទាល់ជាមួយ Ruud van Nistelrooy។ គោលបំណងរបស់យើងគឺធ្វើឲ្យអ្នកគាំទ្រដែលមិនមានឱកាសអាចទទួលបាននូវបទពិសោធន៍រំភើបរីករាយ និងអារម្មណ៍រំជើបរំជួលចំពោះការប្រកួតក្របខ័ណ្ឌ UEFA Champions League ។ យើងក៏ចង់លើកស្ទួយវិស័យកីឡាបាល់ទាត់របស់កម្ពុជានៅលើឆាកអន្តរជាតិ។
ឆ្នាំនេះ កម្មវិធីដំណើរទេសចរណ៍ពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League ដែលនាំជូនដោយស្រាបៀរ Heineken®នងធ្វើឡើងនៅប្រទេសម៉ិកស៊ិក កូតឌីវ័រ ប៉ារ៉ាហ្គាយ កម្ពុជា ម៉ាឡេស៊ី និងអេត្យូពី។
ព័ត៌មានបន្ថែមអំពីកម្មវិធីដំណើរទេសចរណ៍ពានរង្វាន់ក្របខ័ណ្ឌយូហ្វាឆែមពានលីកនៅក្នុងប្រទេសកម្ពុជានិងឱកាសសម្រាប់អ្នកគាំទ្រចូលរួមក្នុងសកម្មភាពផ្សេងៗនឹងធ្វើការចេញផ្សាយក្នុងពេលឆាប់ៗនេះ។
ចំពោះព័ត៌មានលម្អិត សូមចូលមើលគេហទំព័រ www.facebook.com/Heineken
សូមរីករាយទទួលទានស្រាបៀរ Heineken ដោយទទួលខុសត្រូវ!!!