(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដា្រចារ្យ ម៉ម ប៊ុនហេង បានថ្លែងជំរុញដល់មន្ដ្រីគ្រប់លំដាប់ថ្នាក់ ត្រូវរួមគ្នាគាំទ្រ និងលើកកម្ពស់ស្ដ្រី ក្នុងការចូលរួមដឹកនាំ និងអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យស្របទៅតាមប្រធានបទ ស្ដីពី «ស្រ្តីរួមគ្នា រក្សាសន្តិភាព ដើម្បីអភិវឌ្ឍន៍ជាតិ» ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា នឹងប្រារព្ធធ្វើឡើង ក្នុងទិវាអន្តរជាតិ៨មីនា ឆ្នាំ២០១៨នេះ។
រដ្ឋមន្ដ្រីបានថ្លែងបានបែបនេះ ក្នុងឱកាសចូលរួមអបអរសាទរ ទិវាអន្ដរជាតិ ៨មីនា ឆ្នាំ២០១៨ នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៨នេះ នៅសាលាខណ្ឌសែនសុខ ។
រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក៏បានថ្លែងអំពាវនាវ ដល់ថ្នាក់ដឹកនាំក្នុងសាលាខណ្ឌសែនសុខទាំងអស់ ចូលរួមសហការគ្នាជាគ្រួសារតែមួយ ដើម្បីបម្រើប្រជាពលរដ្ឋ យើងឲ្យបានគ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលា ដោយរលូន ។
ទន្ទឹមនឹងរដ្ឋមន្ដ្រីក្រសួងសុខាភិបាល ក៏បានអានព្រះរាជសារ របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសអបអរសាទរខួបលើកទី១០៧
នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៨នេះ ដែលមានខ្លឹមសារ ដូចតទៅ៖