(ភ្នំពេញ)៖ សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨នេះ បានចុះឃាត់រថយន្តទំនើបម៉ាក Lexus LX570 ឆ្នាំ២០១៧ គ្មានពន្ធមួយគ្រឿង នៅភូមិសាស្រ្តរាជធានីភ្នំពេញ។
សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ ក៏សូមអំពាវនាវឲ្យប្រជាពលរដ្ឋគ្រប់រូបមេត្តា ជួយបំពេញកាតព្វកិច្ច ពន្ធអាករគ្រប់ទំនិញទាំងអស់ដែលនាំចូលពីបរទេស។
ជាមួយគ្នានេះ សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ នឹងបន្តយុទ្ធនាការការងារនៅក្នុងរាជធានីភ្នំពេញកាន់តែខ្លាំងផងដែរ៕