(កំពង់ស្ពឺ)៖ ឡូយណាស់! ស៊ុបចង្កាក់ Volcano ដែលជាស៊ុបស្នាដៃកូនខ្មែរ ប្រកបដោយពិភពនៃរសជាតិឈ្ងុយឆ្ងាញ់ពិសា បន្លែស្រស់ សាច់ស្រស់ ទឹកជ្រលក់ពិសេសគ្មានពីរ មានអនាម័យខ្ពស់ សេវាកម្មរហ័សទាន់ចិត្ដ និងតម្លៃសមរម្យ បានបម្រើអតិថិជន មកដល់ទីរួមខេត្ដកំពង់ស្ពឺហើយក្បែរវិទ្យាល័យសិក្សា។
ពិតជាមិនគួរឲ្យជឿមែន ស៊ុបចង្កាក់ Volcano ដែលជាសាខាទី២០នេះ គ្រាន់តែបើកសម្ពោធភា្លម អតិថិជនអញ្ជើញមកពិសាភ្លាម ឡើងគ្មានតុអង្គុយតែម្ដង ដែលបានបង្ហាញឲ្យឃើញថា មានការគាំទ្រខ្ពស់ហួសពីការរំពឹងទុកទៅទៀត ទោះនៅបណ្ដាខេត្ដក៏ដោយ។
លោស្រី វាន់ សុគន្ធា ម្ចាស់ហាង ស៊ុបចង្កាក់(Volcano) បានថ្លែងថា «ក្នុងឱកាសបើកសម្ពោធហាងថ្មីនេះ យើងមានប្រូម៉ូសិនពិសេស ជូនអតិថិជន គឺក្នុងរយៈពេល១សប្ដាហ៍ យើងបញ្ចុះតម្លៃរហូតដល់ទៅ២០% ពិសេសយើងបាននាំនូវរសជាតិថ្មី ឈ្ងុយឆ្ងាញ់ជាច្រើនមុខទៀត ដើម្បីបំពេញតម្រូវការរបស់អតិថិជន ហើយខ្ញុំសូមថ្លែងអំណរគុណដល់អតិថិជន របស់យើងណាស់ ដែលតែងតែជួយគាំទ្រ ស៊ុបចង្កាក់ តាំងពីទីតាំងទី១ រហូតមកដល់ទីតាំងទី២០នេះ ហើយយើងនឹងខិតខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ក្នុងសម្រិតសម្រាំង រសជាតិ គុណភាព អនាម័យខ្ពស់ ប្រកបដោយផាសុកភាព និងសេវាកម្មរហ័សទាន់ចិត្ដ»។
ស៊ុបចង្កាក់ Volcano គឺមានវត្ដមានតាំងពីឆ្នាំ២០១៥ ដោយមកទល់នឹងពេលនេះ មានចំនួន២០សាខាហើយ ដោយ ១៩សាខា នៅរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្ដ គឺក្នុងទឹកដីខេត្ដកំពង់ស្ពឺ ៕
សូមប្រញាប់រួសរាន់ រាល់អតិថិជន ដែលចូលចិត្ដពិសា ស៊ុបចង្កាក់ (Volcano) ដែលកំពុងតែមានប្រម៉ូសិនពិសេស ២០%នេះ ដែលបើកលក់ចាប់ពីម៉ោង ២រសៀលតទៅ !!