Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ច្បាស់ការណ៍ហើយ! ឆ្នាំនេះក្រុមហ៊ុន ស្រាបៀរ GANZBERG ចែកសំបុត្រឡានក្រុងចំនួន២០០គ្រឿង ជូនពលរដ្ឋខ្មែរទៅស្រុកកំណើត ចំនួន ២០ខេត្ត-ក្រុង នាឱកាសចូលឆ្នាំខ្មែរ

05-03-2018 15:30

(ភ្នំពេញ)៖ ក្រុមហ៊ុនស្រាបៀរ GANZBERG បានប្រកាសជាផ្លូវការថា នឹងធ្វើការចែកសំបុត្រឡានក្រុងដោយឥតគិតថ្លៃ ដូចឆ្នាំមុនដែរ ដោយឆ្នាំនេះគឺឡានក្រុងកើនឡើងទ្វេដង គឺមានចំនួនដល់ទៅ២០០គ្រឿង ដើម្បីជូនបងប្អូនប្រជាពលរដ្ឋខ្មែរ ទៅកាន់ស្រុកកំណើត ដោយឥតគិតថ្លៃ នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ខាងមុខនេះ។

ពិធីនេះប្រកាសផ្តល់សំបុត្ររថនយ្តក្រុងនេះ បានប្រព្រឹត្តឡើងនាថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨ ក្នុងចំកម្មវិធីប្រគុំតន្ត្រីដ៏ធំមួយនៅមុខសាលមហោស្រព កោះពេជ្រ ដើម្បីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ លើកទី១០៧ ហើយនាឪកាសនោះដែរ ក្រុមហ៊ុនក៏បានធ្វើការប្រគល់រង្វាន់ជូនគូស្វាមីភរិយា ដែលបានជាវស្រាបៀរ GANZBERG ដើម្បីទទួលភ្ញៀវក្នុងពិធីមង្គលការ របស់ខ្លួនចំនួនជាង១០០ គូផងដែរ។

កម្មវិធីមនុស្សធម៌ GANZBERG UBER BUS មួយនេះបានកើតឡើងម្តងរួចមកហើយកាលពីឆ្នាំ២០១៧ ដោយធ្វើការចែកសំបុត្រឡានក្រុង ដោយឥតគិតថ្លៃ ជូនបងប្អូនប្រជាពលរដ្ឋខ្មែរ ធ្វើដំណើរទៅកាន់ស្រុកកំណើត ក្នុងគោលបំណងចូលរួមកាត់បន្ថយការចំណាយរបស់បងប្អូន ក៏ដូចជាផ្តល់ស្នាមញញឹមដ៏រីករាយ នាឱកាសបុណ្យចូលឆ្នាំផងដែរ។

ហើយក្នុងឆ្នាំ២០១៨ នេះដែរក្រុមហ៊ុនបានចែកសំបុត្រឡានក្រុង ឥតគិតថ្លៃចំនួន២០០គ្រឿង ជូនបងប្អូនប្រជាពលរដ្ឋទៅកាន់ស្រុកកំណើតរបស់ខ្លួន ចំនួន២០ខេត្ត-ក្រុង ផ្សេងៗគ្នា ហើយសំបុត្រនឹងចែកនៅថ្ងៃទី៨ ខែមេសាខាងមុខ ដោយចេញដំណើរនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ នៅវេលាម៉ោង៨៖០០នាទីព្រឹក។ សូមពិសារដោយការទទួលខុសត្រូវ Link Promote: https://youtu.be/qv2abfvEjWs