ក្រុមគ្រួសារសពលោកឃុន ឈី ថ្លែងអំណរគុណថ្នាក់ដឹកនាំ មន្ដ្រីរាជការ ញាតិមិត្តជិតឆ្ងាយទាំងអស់ ដែលបានចូលរួមបុណ្យសព
05-03-2018 16:09
(ភ្នំពេញ)៖ ក្រុមគ្រួសារសពលោកឃុន ឈី ទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨នេះ ចេញលិខិតថ្លែងអំណរគុណថ្នាក់ដឹកនាំ មន្ដ្រីរាជការ លោក លោកស្រី និងញាតិមិត្តជិតឆ្ងាយទាំងអស់
ដែលបានចូលរួមគោរពវិញ្ញាក្ខន្ធសពលោកឃុន ឈី។
ពិធីបុណ្យសពរបស់លោក ឃុន ឈី មានការអញ្ជើញចូលគោរពវិញ្ញាក្ខន្ធ ពីសំណាក់ថ្នាក់ដឹកនាំប្រទេស មន្ដ្រីរាជការ និងញាតិមិត្តយ៉ាង
ច្រើន ហើយក្រៅពីនេះ ថ្នាក់ដឹកនាំជាច្រើនរូប បានផ្ញើសារចូលរួមរំលែកទុក្ខក្រុមគ្រួសារនៃសព។
គួររំលឹកថា លោកឃុន ឈី បានទទួលមរណភាព កាលពីថ្ងៃសៅរ៍ ១០កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភះ
ឆ្នាំ២០១៨ ក្នុងជន្មាយុ៨៤ឆ្នាំ ដោយជរាពាធ៕