Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលខេត្តកណ្ដាល ចេញសេចក្ដីជូនដំណឹង ស្ដីពីការបញ្ចៀសចរាចរណ៍រថយន្តធំៗ នៅតាមផ្លូវសំខាន់មួយចំនួន ក្នុងពិធីបុណ្យទន្លេ នៅក្រុងតាខ្មៅ

05-03-2018 15:37

(កណ្ដាល)៖ រដ្ឋបាលខេត្តកណ្ដាល បានចេញសេចក្ដីជូនដំណឹងមួយ ស្ដីពីការបញ្ចៀសចរាចរណ៍រថយន្តធំៗ តាមផ្លូវសំខាន់ៗមួយចំនួន ក្នុងឱកាសបុណ្យទន្លេដែលរៀបចំ ចាប់ពីថ្ងៃទី០៩ ដល់ ១២ ខែមីនា ឆ្នាំ២០១៨។

សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកណ្តាល បានឲ្យដឹងថា ដើម្បីធានាសុវត្ថិភាព សន្ដិសុខ សណ្ដាប់ធ្នាប់ចរាចរណ៍ និងរក្សាបាននូវបរិស្ថានល្អ ក្នុងពិធីបុណ្យទន្លេ នេះ រដ្ឋបាលខេត្តកណ្ដាល សូមធ្វើការបញ្ចៀសចរាចរណ៍រថយន្ដធំៗ ដែលឆ្លងកាត់ភូមិសាស្ដ្រក្រុងតាខ្មៅ ចាប់ពីម៉ោង ០០៖០០១ នាទី ថ្ងៃទី០៩ ខែមីនា រហូតដល់ម៉ោង ០៦៖០០នាទីព្រឹក ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨។

តាមសេចក្ដីជូនដំណឹង សូម លោកឧកញ៉ា លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់រថយន្ដដឹកទំនិញ គ្រប់ប្រភេទ ដែលត្រូវឆ្លងកាត់ភូមិសាស្ដ្រ ក្រុងតាខ្មៅ ខេត្តកណ្ដាល អនុវត្ដតាមការណែនាំដូចខាងក្រោម៖

ទី១៖ រថយន្ដដឹកទំនិញគ្រប់ប្រភេទ ដែលធ្វើចរាចរណ៍មកពីទិសដៅផ្លូវជាតិលេខ ២១, ២១A, ផ្លូវលេខ១១០, សូមបើកបរវាងទៅតាមផ្លូវលេខ ១១៥ ឆ្ពោះទៅមហាវិថីសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ)។

ទី២៖ រថយន្ដដឹកទំនិញគ្រប់ប្រភេទ ដែលធ្វើចរាចរណ៍មកពីទិសដៅផ្លូវជាតិលេខ២ សូមបើកបរវាងទៅតាមមហាវិថីសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ)។

ទី៣៖ រថយន្ដដឹកទំនិញគ្រប់ប្រភេទ ដែលធ្វើចរាចរណ៍មកពីទិសដៅរាជធានីភ្នំពេញ តាមបណ្ដោយផ្លូវជាតិលេខ២ សូមបើកបររវាង ទៅតាមមហាវិថីសម្ដេចតេជោ ហ៊ុន​ សែន (ផ្លូវ៦០ម៉ែត្រ) ត្រង់ចំណុចផ្លូវប្រសព្វមុខវត្ដចាក់អង្រែក្រោម៕

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់រដ្ឋបាលខេត្តកណ្ដាល៖