(ភ្នំពេញ)៖ អ្នកជំនាញ ផ្នែកធ្វើពាណិជ្ជកម្ម ដែលមានកម្រិតអន្តរជាតិ បានមើលឃើញថា តទៅនេះ ការធ្វើពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា គឺត្រូវមានលក្ខណៈស្តង់ដា មានកម្មសិទ្ធបញ្ញា ហើយត្រូវចាប់ដៃគូរ ជាមួយដែលមានជំនាញ មានបទពិសោធន៍ ដើម្បីឱ្យការធ្វើអាជីវកម្ម អាចប្រព្រឹត្តទៅបានយូរអង្វែង និងកាត់បន្ថយហានិភ័យ ឬ អាចពង្រីកវិសាលភាពរបស់ខ្លួនបានលឿន និងធានាទទួលបានប្រាក់ចំណេញមកវិញបានឆាប់រហ័ស។
លោក យឹង សារ៉ាត់ អគ្គនាយកក្រុមហ៊ុន អេស ធី អាយ អ៊ិនវេសមេនគ្រុម ដែលជាក្រុមហ៊ុន វិនិយោគ ទៅលើពាណិជ្ជកម្មលក្ខណៈកម្មសិទ្ធបញ្ញា (Franchise) បានលើកឡើងនៅក្នុង វេទិការ យល់ដឹង អំពី ការប្រកបអាជីវកម្ម ដោយអាជ្ញាប័ណ្ណ និងលក្ខណៈកម្មសិទ្ធបញ្ញា ដែលបានប្រារពធ្វើកាលពីថ្ងៃទី៤ខែមីនានេះ ថា «ការធ្វើពាណិជ្ជកម្ម មានកម្មសិទ្ធបញ្ញា គឺ ផ្តល់ការជឿជាក់ដល់អតិថិជនជាខ្លាំង ពិសេស ទៅលើគុណភាព អនាម័យ តម្លៃសមរម្យ ទីតាំង បរិស្ថាន ពោលគឺ មានស្តង់ដា មានរចនាបទ មានគំរូរ ងាយក្នុងការពង្រីកវិសាលភាព ដែលមិនសូវមានហានិភ័យ ដូចការធ្វើពាណិជ្ជកម្ម ដែលគ្មាន Franchise»។
ជាក់ស្តែង Plantoza Café & Bistro ដែលមាន Franchise ជាលក្ខណៈអន្តរជាតិ ល្បីល្បាញ នៅលើពិភពលោក បានមកដល់ទីផ្សារកម្ពុជា ហើយបានរៀបចំ វេទិកា ពន្យល់អំពី ការធ្វើអាជីវកម្ម ដោយមានអាជ្ញាប័ណ្ណ និងកម្មសិទ្ធបញ្ញា ទៅលើម៉ាកយីហោកាហ្វេ របស់ខ្លួន ព្រមជាមួយការបើកលក់ Franchise ជូនទៅឱ្យអតិថិជន ដើម្បីទទួលបានសិទ្ធលក់បន្ត នៅទូទាំងប្រទេស។
អ្នកជំនាញរូបនេះបន្តថា Plantoza Café & Bistro ងាយស្រួលសម្រាប់អ្នកចាប់អារម្មណ៍ទិញសិទ្ធលក់បន្ត នឹងផ្តល់ឱកាសឱ្យពលរដ្ឋខ្មែរ ដែលចង់បើកហាងកាហ្វេ ដោយគ្រាន់តែចំណាយហ្រ្វេនឆាយពីដំបូងត្រឹមតែ១ម៉ឺនដុល្លារ នឹងមានអ្នកជំនាញទៅរៀបចំជូន តាំងពីដំបូងរហូតដល់ថ្ងៃសម្ពោធហាង។ បន្ទាប់មក ក្រុមអ្នកជំនាញ នឹងរៀបចំផែនការ គ្រប់គ្រង ទាំងទីផ្សារ បុគ្គលិក សម្ភារៈ និងរូបមន្តផ្សេងៗ ដែលធានានិរន្តរភាពយូអង្វែង។ អ្នកដែលចង់ទិញសិទ្ធលក់បន្ត ត្រូវមានដើមទុនចន្លោះពី៤ទៅ១០ម៉ឺនដុល្លារ។
អ្នកទិញលក់បន្ត ត្រូវមានទំនុកចិត្ត ទៅលើអ្នកបំរើការឱ្យខ្លួន ព្រោះថា យីហោមួយនេះ មានភាពលេចធ្លោខ្លាំង ពិបាកនឹងរកដៃគូប្រកួតប្រជែងនៅកម្ពុជា និងនៅអាស៊ី ដោយសារមានសេវាកម្មបំរើជូនពេញ២៤ម៉ោង ទាំងកាហ្វេ ភេសជ្ជៈ ស្រាក្រឡុក និងចំណីអាហារចាំបាច់ជូនអតិថិជន។
សូមបញ្ជាក់ថា Plantoza Café & Bistro មានបំរើជូនអតិថិជន៤សេវាកម្ម គឺបំរើនៅក្នុងហាង សេវាវេចខ្ចប់ ដឹកជញ្ជូនដល់ទីកន្លែង និងមានបំរើសេវាកម្ម ក្នុងពិធីផ្សេងៗ។ ក្រុមហ៊ុនគ្រោងនឹងបើកឱ្យដំណើរការឱ្យបាន៨កន្លែង នៅក្នុងខែមិថុនា ហើយគ្រោងបើកលក់ឱ្យបានរហូតដល់២៥ហាង ទូទាំងប្រទេស នាចុងឆ្នាំ២០១៨នេះ ដោយមានបើកលក់២៤ម៉ោង លើ២៤ម៉ោង៕