(ភ្នំពេញ)៖ ប្រធានផ្នែកផលិតកម្មនៃក្រុមហ៊ុន ខ្មែរ បែវើរីជីស លីមីតធីត លោក លាង ហុង បកស្រាយពីគ្រឿងផ្សំចម្បងៗ ដែលយកមកផលិតស្រាបៀរកម្ពុជា។
លោកបន្ដថា «គ្រឿងផ្សំសំខាន់ៗក្នុងការផលិតស្រាបៀរកម្ពុជាយើង គឺមានបួនមុខធំៗ ក្នុងនោះយើងមានស្រូវសាលី, យើងមានផ្ការុក្ខជាតិ Hops, យើងមានមេស្រាបៀរ ដែលពាក្យបច្ចេកទេស ហៅថា Yeast, ហើយនឹងមានទឹក»។
ស្រូវសាលីសម្រាប់ផលិតស្រាបៀរកម្ពុជា នាំយកមកពីប្រទេសអាល្លឺម៉ង់ បារាំងហូឡង់ ដាណឺម៉ាក និងប្រទេសប៊ែលហ្សិក។ ផ្កា Hops ភាគច្រើនត្រូវបានដាំនៅសហគមន៍អឺរ៉ុប។
ផ្កា Hops សម្រាប់ផលិតស្រាបៀរកម្ពុជា គឺនាំមកពីប្រទេសអាល្លឺម៉ង់។ មេស្រាបៀរក៏នាំមកពីប្រទេសអាល្លឺម៉ង់ដែរ ដែលជាប្រទេសជំនាញខាងផលិតមេស្រាបៀរចែកចាយជុំវិញពិភពលោក។
ទឹកគឺជាទឹកចែកចាយដោយរដ្ឋករទឹកកម្ពុជា ប៉ុន្តែត្រូវបានឆ្លងកាត់ប្រព័ន្ធសម្អាតទឹក ទំនើប ស្វ័យប្រវត្តិពីប្រទេសអាល្លឺម៉ង។
តួនាទីនៃវត្ថុធាតុដើមទាំងនោះ ក្នុងសង្វាក់ផលិតកម្ម ដូចជាស្រូវសាលីមានសារធាតុយ៉ាងច្រើន ដូចជាប្រូតេអ៊ីន, មាន Mineral, មានវីតាមីន ហើយនឹងមានសារធាតុចិញ្ចឹមមួយចំនួនទៀត […]ដើម្បីទ្រទ្រង់រាងកាយយើង ដូចជាយើងញ៉ាំអង្ករសព្វថ្ងៃនេះដែរ។ ហើយប្រភេទជាមេស្រាបៀរក៏អញ្ចឹងដែរ។ វាមានតួនាទីទៅបម្លែងអាមីដុងក្នុងស្រូវសាលីហ្នឹងទៅជាគ្លុយកូស គឺបរិមាណស្កទៅជាស្ករ ទៅជាអាកុល និងទៅជាថាមពល។
ផ្ការុក្ខជាតិ Hops ដែលគេយកមកផលិតស្រាបៀរហ្នឹង គឺគេយករុក្ខជាតិ Hops ញី យកមកចូលឧស្សាហកម្មដើម្បីផលិតបានជា[…] កំប៉ុងៗ ដើម្បីយកជារសជាតិ និងមួយទៀតគេយកផ្កាទាំងមូលហ្នឹង គ្រាន់តែផលិតជា Aroma ផលិតជាក្លិន។ ទឹកគឺជាវត្ថុធាតុដើមដ៏សំខាន់ក្នុងការផលិតស្រាបៀរ។ ដូច្នេះដើម្បីឲ្យស្រាបៀរយើងមានគុណភាព យើងត្រូវការទឹកដែលមានគុណភាពល្អដែរ គឺទឹកស្អាត ទឹកមានស្ដង់ដារក្នុងការផលិតស្រាបៀរ ។
ស្រូវសាលី និងផ្កា Hops ត្រូវបានដឹកជញ្ជូនមកពីសហគមន៍អឺរ៉ុបតាមកប៉ាល់ធំៗ ពីព្រោះជាទំនេញមានបរិមាណច្រើន ដោយត្រូវចំណាយពេលប្រាំបីសប្ដាហ៍ រាប់ទាំងរយៈពេលនៃការបញ្ជាទិញផង។
ចំណែកមេស្រាបៀរត្រូវបានដឹកមកតាមយន្តហោះ ពីព្រោះត្រូវការការរក្សាទុកក្នុងកន្លែងមានសីតុណ្ហភាពទាប ដោយប្រើរយៈពេលពីរសប្ដាហ៍ រាប់ទាំងរយៈពេលនៃការបញ្ជាទិញ។
ដើម្បីធានាថា គ្រឿងផ្សំរបស់យើងទាំងអស់ល្អ មិនខូច ដើម្បីយើងយកមកផលិតស្រាបៀរឲ្យមានគុណភាពល្អ ដូច្នេះវត្ថុធាតុដើមទាំងអស់ហ្នឹង យើងត្រូវការថែទាំទុកដាក់ឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទ្ទេស ដែលគេកំណត់ឲ្យ។
ក្រោយពីដឹកជញ្ជូនមកដល់រោងចក្រស្រាបៀរកម្ពុជា ស្រូវសាលីត្រូវបានរក្សារទុកក្នុងធុង Silo ដែលបិទជិត ប៉ុន្តែអាចឲ្យខ្យល់ចេញចូលបាន។ ផ្កា Hops ត្រូវបានរក្សាទុក ក្នុងសីតុណ្ហភាពក្រោមដប់អង្សាសេ។ ចំណែកមេស្រាបៀរ ត្រូវបានរក្សាទុកក្នុងសីតុណ្ហភាពប្រហែលបីអង្សាសេ។ ការទុកដាក់ហ្នឹង គឺគេត្រូវតែថែទាំ ពិសេស ផ្នែកឡាបូហ្នឹង ត្រូវយកវត្ថុធាតុដើម មកពិនិត្យគុណភាពនៅដដែល មិនប្រែប្រួល មុនពេលយកទៅផលិតជាស្រាបៀរ ៕