(ស្ទឹងត្រែង)៖ លោក ឈឹម រចនា ប្រធានស្ដីទីក្រុមប្រឹក្សាខេត្ត និងលោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨នេះ ប្រារព្ធពិធីអបអរសាទរ ខួបលើកទី១០៧ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៨ ក្រោមប្រធានបទ «ស្ត្រីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍន៍ជាតិ»។
នៅក្នុងពិធីនេះ មានការអញ្ជើញចូលរួមពីលោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អភិបាលក្រុង ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត មន្រ្តីរដ្ឋបាលខេត្ត សមាជិកក្រុមប្រឹក្សាក្រុង ស្រុក និងសមាគមន៍នារីខេត្ត សរុបចំនួន២៦៦នាក់ (ស្រ្តី១៨០នាក់)។
ជាមួយគ្នានេះ លោកអភិបាលខេត្ត បាននាំយកអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនមន្រ្តីរាជការ និងសមាជិកក្រុមប្រឹក្សាជាស្រ្តីក្នុងខេត្ត និងតាមបណ្តាមន្ទីរ-អង្គភាពជុំវិញខេត្ត សរុបចំនួន១៨០នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា៥០,០០០រៀល៕