(ភ្នំពេញ)៖ បុរស២នាក់ ខណៈជិះម៉ូតូឌុបគ្នា មកដល់មុខក្រសួងមហាផ្ទៃ ស្រាប់តែទាស់សម្តីគ្នា រហូតជនបង្កជាក្មួយដកដែកឆាបចាក់បណ្តាលឲ្យពូរងរបួសធ្ងន់។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១០៖៤០នាទី ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ខចំកាមន រាជធានីភ្នំពេញ។
បើតាមភ្នាក់ងារព័ត៌មាន Fresh News បានរាយការណ៍ថា មុនពេលកើតហេតុ មានបុរស២នាក់ បានជិះម៉ូតូ១គ្រឿងម៉ាកសង់កូរ៉េ ពណ៌ក្រហម មានស្លាកលេខ ភព1 ប7212 កំពុងជិះម៉ូតូស្រាប់តែឮមានកាឈ្លោះប្រកែកគ្នា មិនដឹងថា ជារឿងអ្វី ស្រាប់តែក្មួយបានដកដែកឆាប មកចាក់ពូដែលកំពុងតែបើកម៉ូតូបណ្តាលឲ្យដួលនៅកន្លែងកើតហេតុ ចំណែកជនបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បានយកទៅកាន់អធិកាដ្ឋាននគរបាលខណ្ខចំកាមន។ ចំណែកជនរងគ្រោះភ្លាមៗនោះ ត្រូវបានរថយន្តដឹកយកទៅសង្រ្គោះ នៅមន្ទីពេទ្យមិត្តភាពខ្មែរសូវៀត។
ជនរងគ្រោះត្រូវជាពូមានឈ្មោះ សុខ ឡាយ អាយុ៣៤ឆ្នាំ មុខរបររត់ម៉ូតូឌុបស្នាក់នៅបន្ទប់ជួលសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ ជនរងគ្រោះបានប្រាប់សមត្ថកិច្ចទាំងរបួសយកដៃ ទប់ឈាមពីខាងក្រោយខ្នងថា មុនកើតហេតុ គាត់បានដឹកជនបង្កជាក្មួយពីម្ដុំសាលារៀនបឹងត្របែក ហើយមិនទាន់ប្រាប់ថា ទៅណាទេ។ លុះពេលគាត់ជិះទៅមុខសិន ចំណុចកើតហេតុខាងលើក៏សួរនាំម្ដងទៀត។
ក្មួយប្រុសគាត់បានប្រាប់ថា ឲ្យជួយដឹងទៅខាងក្រោយមន្ទីរពេទ្យកាល់ម៉ែត្រ តែខ្លួនបានឆ្លើយថា មិនទៅទេ តែប្រាប់ថា ជូនទៅដល់លុយដែលជំពាក់៣០ម៉ឺន នឹងត្រូវសងភ្លាម តែនៅតែប្រកែកមិនព្រមទៅរហូតទាល់តែទាស់ពាក្យសំដីគ្នាខ្លាំង ក៏ក្មួយប្រុសគាត់បានដកដែលឆាបចាក់ពីខាងក្រោយខ្នង ចំនួន២ដែកឆាប ធ្វើឲ្យអោយគាត់ មានការឈឺចាប់ និងដួលម៉ូតូ ស្រែកឲ្យសមត្ថកិច្ចជួយចាប់ក្មួយប្រុសគាត់ផង។
ជនសង្ស័យមានឈ្មោះ អ៊ុ សម្បត្តិ អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅជាមួយពូ នៅភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ត្រូវបានសមត្ថកិច្ចកំពុងសួរនាំនៅអធិការខណ្ឌ ដើម្បីចាត់ការបន្តទៀត៕