(បាត់ដំបង)៖ ខ្មាន់កាំភ្លើងម្នាក់ បានបាញ់ចំនួន៥គ្រាប់ នៅមុខផ្ទះស្រ្តីឈ្មោះ ព្រឿន​ ចរិយ៉ា ហៅ យ៉ា អាយុ៣២ឆ្នាំ មុខរបរ មុខរបរមេការខារ៉ាអូខេ នៅត្រង់ចំណុចក្រុមទី២ ភូមិបេង​ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង នាយប់រំលងអាធ្រាត្រចូលថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨។

ចំពោះការបាញ់ប្រហារខាងលើនេះ គេមិនទាន់ដឹងពីមូលហេតុនៅឡើយទេ និងក៏មិនទាន់ស្គាល់អត្តសញ្ញាណរបស់ជនសង្ស័យដែរ។

របាយការណ៍របស់ទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តបាត់ដំបង បានឲ្យដឹងថា «នៅវេលាម៉ោង០០៖៥៨នាទី ចូលថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨ នៅមុខផ្ទះម្ចាស់ឈ្មោះ ព្រឿន​ ចរិយ៉ា ហៅយ៉ាអាយុ៣២ឆ្នាំ មុខរបរមេការខារ៉ាអូខេ មានករណីបង្កសំឡេងផ្ទុះ១លើក បង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានប្រើប្រាស់អាវុធខ្លី (មិនស្គាល់ម៉ាក) បានបាញ់ចំនួន៥គ្រាប់ ដោយបន្សល់ទុកនូវសំបកគ្រាប់ចំនួន0៥ គ្រាប់នៅកន្លែងកើតហេតុ។ ក្រោយពីកើតហេតុរួច ជនបង្កគេចខ្លួនបាត់»

នៅពេលនេះ កម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បាននិងធ្វើការស្រាវជ្រាវប​ន្តទៀត ដើម្បីតាមចាប់ជនល្មើស៕