(កំពង់ធំ)៖ លោក ជា ចាន់តូ ប្រធានក្រុមការងារចុះជួយស្រុកស្ទោង ខេត្តកំពង់ធំ បានលើកឡើងថា គ្មានសមិទ្ធផលណាមួយកើតឡើង ដោយឯកឯងនោះទេ ប្រសិនណាបើគ្មានការឯកភាព និងការចូលរួមក្នុងជំនឿជាក់ ចំពោះវិស័យព្រះពុទ្ធសាសនានោះ មួយវិញទៀតប្រសិនបើគ្មានការឯកភាពជាតិតែមួយ និងប្រទេសជាតិមានសុខសន្ដិភាពនោះឡើយ។
ការលើកឡើងបែបនេះរបស់លោក ជា ចាន់តូ ធ្វើឡើងខណៈព្រះវិហារដ៏ចំណាស់ ស្ថិតក្នុងវត្តខ័ណ្ឌសារ ស្រុកស្ទោងខេត្តកំពង់ធំត្រូវ បានដាក់សម្ពោធជូនប្រជាពុទ្ធបរិស័ទ និងប្រជាពលរដ្ឋប្រើប្រាស់ជាផ្លូវការនាថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៨នេះ។
សូមបញ្ជាកថា វត្តខ័ណ្ឌសារមិនដឹងច្បាស់ថា កសាងនៅឆ្នាំណាពិតប្រាកដទេ ប៉ុន្តែគ្រាន់តែដឹងថា ព្រះវិហារបុរាណ ដ៏ចំណាស់មួយនេះ បានកសាងឡើងនៅ១៩២៦ ប៉ុន្តែជាអកុសលដោយសង្គ្រាម ពិសេសក្នុងសម័យខ្មែរក្រហម បានធ្វើឲ្យព្រះវិហារនេះរងនូវការខូចខាត និងទ្រុធទ្រោមស្ទើរទាំងស្រុងនោះ ទើបនៅឆ្នាំ២០១២ ក្រោមការផ្ដួចផ្ដើមពីព្រះសង្ឃ និងកំលាំងសាមគ្គីរបស់ប្រជាពុទ្ធបរិស័ទ រួមនឹងសប្បុរសជនជិតឆ្ងាយ បានសម្រេចកសាងជាថ្មីឡើងវិញ ដោយរក្សាលំនាំដើមដដែល អស់ថវិកាជាង១៦២,១៧២,០០០រៀល។
លោក ជា ចាន់តូ បានឲ្យដឹងថា សមិទ្ធផលទាំងអស់នេះ សបញ្ជាក់ឲ្យឃើញពីការរីកចម្រើន ជាបន្តបន្ទាប់របស់ប្រទេសជាតិ និងក៏បានឆ្លុះបញ្ចាំងពីកម្រិតជីវភាពកាន់តែប្រសើរ របស់ប្រជាពលរដ្ឋផងដែរ។ ដូចនេះចាំបាច់ត្រូវរួបរួមកំលាំងគ្នា ការពារថែរក្សារាល់សមិទ្ធ ដែលសម្រេចយ៉ាងលំបាកនេះ ឲ្យបានគង់វង្សពិសេសសុខសន្តិភាព ត្រូវបន្តគាំទ្រដល់ការដឹកនាំដ៏ត្រឹមត្រូវ របស់គណបក្សប្រជាជនកម្ពុជា និងគោលនយោបាយរបស់រាជរដ្ឋា
ភិបាលកម្ពុជាដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខជាបន្តទៀត ដើម្បីឲ្ប្រប្រទេសជាតិសម្បូររុងរឿង និងដើម្បីកូនចៅជំនាន់ក្រោយៗ រស់នៅដោយសុខដុមរមនា។
នាឱកាសនោះលោក ជា ចាន់តូ និងលោកស្រី ក៏បានពាំនាំយកអំណោយដ៏ថ្លៃថ្លារ របស់សម្ដចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ហ៊ុនរ៉ានី ហ៊ុន សែន មានបច្ច័យចំនួន៤០លានរៀលប្រគេនដល់វត្តខណ្ឌសារ និងវត្តចំនួន៦ទៀតក្នុងស្រុកសន្ទុក ដោយក្នុងមួយវត្តៗទទួលបាន១០លានរៀល និងបានចែកជូនថវិកា ក្រណាតស និងសម្ភារៈសិក្សា ជូនដល់លោកយាយ លោក តា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សផងដែរ។
ក្នុងនោះលោកជា ចាន់តូ និងលោកស្រី ខៀវ ស៊ីណា ជា ចាន់តូ បានប្រកាសជួយកសាងសាលាពុទ្ធិកសិក្សាមួយខ្នង៣បន្ទប់ ដល់វត្តខ័ណ្ឌសារទៀតផង៕