(ភ្នំពេញ)៖ ស្រាបៀរកម្ពុជា បានប្រគល់រង្វាន់ជាទឹកប្រាក់សរុប ១១ម៉ឺនដុល្លារ ជូនគូស្វាមី ភរីយាថ្មី៤០គូ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៨ នៅស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍។
ក្នុងចំណោមគូស្វាមី ភរិយាឈ្នះរង្វាន់ទាំងអស់ ១០គូបានឈ្នះ ៥,០០០ដុល្លារ និង៣០គូទៀតឈ្នះ ២,០០០ដុល្លារ។
គូស្វាមី ភរិយាទាំង៤០គូមកពី១១ខេត្តផ្សេងៗគ្នា រូមមាន ខេត្តព្រះសីហនុ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ ខេត្តត្បូងឃ្មុំ ខេត្តព្រះវិហារ ខេត្តឧត្តមានជ័យ ខេត្តកំពង់ធំ ខេត្តកំពង់ចាម ខេត្តបាត់ដំបងខេត្តសៀមរាប និងខេត្តកំពង់ស្ពឺ។
តំណាងស្រាបៀរកម្ពុជា បានឲ្យដឹងថា ដើម្បីមានឱកាសឈ្នះរង្វាន់ អនាគតគូស្វាមី ភរិយា គ្រាន់តែជាវស្រាបៀរកម្ពុជា សម្រាប់ពិធីអាពាហ៍ពិពាហ៍របស់ខ្លូន ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ ពួកគាត់នឹងទទួលបានសន្លឹកឆ្នោត ដើម្បីផ្សងសំណាងឈ្នះរង្វាន់ប្រាក់សុទ្ធ សរុប១លានដុល្លារ។
តំណាងក្រុមហ៊ុន បានបន្តទៀតថា ក្រុមហ៊ុន នឹងជ្រើសរើស៣៦០គូស្វាមី ភរិយា ដើម្បីប្រគល់រង្វាន់ប្រាក់សុទ្ធនេះ ៕