Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រកាសតែងតាំងស្នងការនគរបាលខេត្តមណ្ឌលគិរីថ្មី, លោកឧត្តមសេនីយ៍ត្រី ឡោ សុខា ពីស្នងការរងខេត្តកណ្ដាល ជំនួសឧត្តមសេនីយ៍ទោ​ អ៊ុក សំណាង

05-03-2018 11:23

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ត្រី ឡោ សុខា ស្នងការរងនគរបាលខេត្តកណ្ដាល ត្រូវបានប្រកាសឲ្យទៅកាន់តំណែង ជាស្នងការនគរបាលថ្មីខេត្តមណ្ឌលគិរី ជំនួសលោកឧត្តមសេនីយ៍ទោ អ៊ុក សំណាង។ នេះបើយោងតាមមន្ដ្រីនគរបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃ បានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅមុននេះបន្ដិច នាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨នេះ។

មន្ដ្រីនគរបាលជាន់ខ្ពស់រូបនេះ បានបញ្ជាក់ថា លោកឧត្តមសេនីយ៍ទោ អ៊ុក សំណាង ត្រូវបានផ្ទេរភារកិច្ចមកជា អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃវិញ។

សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ទោ អ៊ុក សំណាង ត្រូវបានផ្ទេរភារកិច្ចពីស្នងការខេត្តតាកែវ ទៅជាស្នងការនគរបាលខេត្ដមណ្ឌលគិរី ជំនួសលោកឧត្តមសេនីយ៍ត្រី តូច យ៉ុន កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ ពោលទើបនឹងកាន់តំណែងបានជាង៧ខែ​ប៉ុណ្ណោះ។

យ៉ាងណាក៏ដោយ គេមិនទាន់ដឹងការផ្លាស់ប្ដូរតំណែងស្នងការនគរបាលខេត្តមណ្ឌលគិរីនេះ មកពីបញ្ហាអ្វីនោះទេ។ ពិធីប្រកាសឲ្យចូលកាន់តំណែងជាផ្លូវការ គ្រោងធ្វើឡើងនៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨ខាងមុខនេះ៕