(កំពង់ឆ្នាំង)៖ ដើម្បីចូលរួមការងារសង្គម ក្រោយពីធ្វើការវិនិយោគបានជោគជ័យ ក្នុងពេលកន្លងមក អង្គការមូលនិធិសប្បុរសធម៌ របស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត បាននាំយកអំណោយទៅចែក ដល់ជនចាស់ជរា និងចាស់ជួបការលំបាក ប្រមាណ៨០០នាក់ នៅក្នុងខេត្តកំពង់ឆ្នាំង ដែលគិតជាទឹកប្រាក់ប្រមាណ១,៥០០ដុល្លារ ដែលការចែកអំណោយដល់ចាស់ជរានេះ ធ្វើឡើងដើម្បីសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋចាស់ជរា និងចាស់ជួបការលំបាក់។
លោក ឈីវ គួរស៊ីញ ប្រធានប្រតិបត្តិនៃក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត បានលើកឡើងថា អំណោយដែរអង្គការ និងក្រុមហ៊ុននាំយកមកចែកជូន ដល់ប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាក ក្នុងខេត្តកំពង់ឆ្នាំនេះ ធ្វើឡើងក្នុងការរួមចំណែកកាត់បន្ថយ ការលំបាកមួយផ្នែកតូចរបស់បងប្អូន ប្រជាពលរដ្ឋ និងធ្វើឡើងឲ្យស្របតាមចក្ខុវិស័យរបស់មូនិធិក្រុមហ៊ុន ដែរបង្កើតឡើងក្នុងប្រទេសកម្ពុជា ដើម្បីជួយពលរដ្ឋជួបការលំបាក។
លោកបន្តទៀតថា អំណោយដែលចែកជូនដល់ពលរដ្ឋ ជួបការលំបាករួមមាន៖ មី, ប្រេងឆា, មីសួរ, ស្ករ, រួមទាំងសំភារៈប្រើប្រាស់ និងគ្រឿងទេស មួយចំនួនទៀតផងដែរ។ ការបង្កើតអង្គការមូលនិធិសប្បុរសធម៌នេះឡើង ដើម្បីជួយឧបត្តមដល់ប្រជាពលរដ្ឋកម្ពុជាដែរជួប
ការលំបាកគ្រប់ទីតាំងក្នុងប្រទេសកម្ពុជា ដែលថវិកាទាំងនេះ បានមកពីការកាត់ទុក នូវភាគរយមួយចំណែក ពីការលក់ខុនដូររបស់ខ្លួនក្នុងប្រទេសកម្ពុជា សម្រាប់ធ្វើជាមូនិធិសប្បុរសធម៌។
ថ្លែងចំពោះមុខប្រជាពលរដ្ឋ ចាស់ជរាជ ក្នុងឱកាសការផ្ដល់អំណោយនេះ អភិបាលរងខេត្តកំពង់ឆ្នាំងលោក ហ៊ី ណាត ឲ្យដឹងថា សុខសន្តិភាពជាកត្តាចំបង ក្នុងការអភិវឌ្ឍប្រទេស ហើយក្រៅពីនោះការចូលរួម ពីវិស័យឯកជនក៏ជាជ្រុងមួយ ក្នុងការធ្វើឲ្យប្រទេសជាតិ មានការអភិវឌ្ឍបានឆាប់រហ័ស។ ពលរដ្ឋជាច្រើនបានទទួលការងារធ្វើ បន្ទាប់ពីមានក្រុមហ៊ុនធំៗ ទាំងក្នុងនិងក្រៅប្រទេស ធ្វើការវិនិយោកមកកាន់កម្ពុជា។
លោក ហ៊ី ណាត ឲ្យដឹងទៀតថា ក្នុងខេត្តកំពង់ឆ្នាំង បច្ចុប្បន្នមានក្រុមហ៊ុនវិនិយោគចំនួន២០ ដែលបង្កលក្ខណៈងាយស្រួល ដល់ពលរដ្ឋប្រមាណជិត៤ម៉ឺននាក់ឲ្យមានការងារធ្វើ។ ក្នុងនោះប្រាក់ដែលត្រូវបើកឲ្យកម្មករសរុបក្នុងមួយខែៗ យ៉ាងយោចក៏៧លានដុល្លាដែរ នេះជាហេតុផល ដែលពលរដ្ឋគ្រប់រូបគួរ រក្សាបាននូវក្រុមហ៊ុនរោងចក្រទាំងអស់នោះបានន័យថា ចំណូល៧លានដុល្លានោះជារបស់ពលរដ្ឋកម្ពុជា ប៉ុន្តែបើគ្មានក្រុមហ៊ុន និងការវិនិយោគទាំងនោះទេ ចំណូលទាំងនោះគ្មានឡើយ សំរាប់ពលរដ្ឋកម្ពុជា៕