(ភ្នំពេញ)៖ សម រង្ស៊ី ពិតជាអស់លក្ខណ៍មែនទែនហើយ! ការធ្វើនយោបាយបែបញុះញង់បង្កចលាចល និងញុះញង់ឱ្យមានការស្អប់ខ្ពើមប្រកាន់ពូជសាសន៍របស់ទណ្ឌិតរូបនេះគ្មាន ប្រសិទ្ធភាពទៀតឡើយព្រោះទាំងកេរ្តិ៍ឈ្មោះ និងសិទ្ធិអំណាចក្នុងបក្សដែលខ្លួនធ្លាប់មាន បានបាត់បង់អស់ទៅហើយ។ សព្វថ្ងៃនេះបាត់បង់ការគាំទ្រ គ្មានទីតាំងនយោបាយដើម្បី ឈរជើងដោយសារតែសមរង្ស៊ី បានបង្កើតចលនាឧទ្ទាមខុសច្បាប់ និងពីមួយថ្ងៃទៅមួយ ថ្ងៃបានប្រព្រឹត្តអំពើល្មើសនឹងច្បាប់ដូចជាការអំពាវនាវឱ្យប្រជាជនក្រោកឡើងបះបោរ និងកម្លាំងប្រដាប់អាវុធឈបស្តាប់បញ្ជាជាដើម។
ទង្វើនេះគឺជាការខុសច្បាប់ ហើយ សម រង្ស៊ី ពិតជាមិនបានលះបង់នូវមហិច្ឆតាអំណាចតាមរយៈការធ្វើបដិវត្តន៍ពណ៌ក្រោមការ គាំទ្ររបស់ចៅហ្វាយនាយបរទេសរបស់ខ្លួនឡើយ។ សម រង្ស៊ី អួតខ្លួនថាជាអ្នកស្រឡាញ់ ជាតិ ស្នេហាជាតិ ចុះហេតុអ្វីបានជាទង្វើដែលជនរូបនេះធ្វើបែរជាក្បត់ជាតិ បំផ្លាញនូវ ផលប្រយោជន៍និងសេចក្តីសុខរបស់ប្រជាជនកម្ពុជាទៅវិញ?
១៖ សត្រូវរបស់ជាតិតពូជ៖ ក្នុងមួយជីវិតនយោបាយរបស់ សម រង្ស៊ី គឺធ្វើអ្វីដើម្បីជាការសងសឹកជូនខ្មោចឪពុករបស់ខ្លួនគឺ សម សារី។ សម សារី គឺជាជនក្បត់ជាតិដែលបាន ឃុបឃិតជាមួយនឹងទីភ្នាក់ងារសម្ងាត់របស់អាមេរិកដើម្បីរៀបចំផែនការទីក្រុងបាងកក ផ្តួលរំលំសម្តេចព្រះនរោត្តម សីហនុ និងរបបសង្គមរាស្ត្រនិយម។ ទង្វើក្បត់ជាតិតពីឪពុក ដល់កូននេះបានធ្វើឱ្យ សម រង្ស៊ី ដែលមានសែស្រឡាយជាជនក្បត់ជាតិបានព្យាយាមធ្វើ ការផ្លាស់ប្តូររបប និងមេដឹកនាំតាមបែបមិនប្រជាធិបតេយ្យវិញម្តង គឺធ្វើបដិវត្តន៍ពណ៌ ដែលជននេះបានទៅសិក្សា និងដកស្រង់បទពិសោធក្រោមការរៀបចំ និងផ្តល់ជំនួយពី ចៅហ្វាយនាយបរទេសរបខ្លួននៅប្រទេសទុយនេស៊ីនៅអំឡុងឆ្នាំ២០១១។ សមរង្ស៊ី បាន ចាញ់ការបោះឆ្នោតរហូតដល់គេប្រសិទ្ធនាមថាអ្នកនយោបាយចាញ់ចាស់វស្សា។ ដូច្នេះ ហើយបានជានៅពេលនេះ សម រង្ស៊ី បានព្យាយាមគ្រប់មធ្យោបាយទាំងអស់មិនថាឡើ
យជាមធ្យោបាយខុសច្បាប់ ឬជាក្រុមឧទ្ទាមធ្វើយ៉ាងណាឱ្យតែអាចដោះស្រាយគំនុំគ្រួសារ សងសឹកជូនខ្មោចឪរបស់ខ្លួន ទោះជាផ្តួចផ្តើមគំនិតបែបឧក្រិដ្ឋ ក្បត់ជាតិ និងក្បត់ ប្រជាជន ប្រឆាំងនឹងសេចក្តីសុខរបស់ជាតិ ក៏ជនក្បត់ជាតិតពីឪរូបនេះហ៊ានធ្វើដែរ។ អ្វី ដែលសម រង្ស៊ី កំពុងតែធ្វើនៅពេលនេះគឺជាមេរដ្ឋប្រហារមួយដែលត្រូវតែប្រឈមមុខ នឹងច្បាប់ដោយមិនអាចលើកលែងបាន។
២៖ សត្រូវរបស់ប្រជាជន៖ សម រង្ស៊ី បានធ្វើនយោបាយបំបែកឆ្នាំងបាយរបស់ប្រជាជនដោយ ទី១)បានអង្វរឱ្យសហគមន៍អន្តរជាតិកុំផ្តល់ជំនួយដល់ប្រទេសកម្ពុជា ទី២) អង្វរឱ្យវិនិយោគិនកុំវិនិយោគទុននៅកម្ពុជា និងទី៣) អង្វរអន្តរជាតិកុំឱ្យទិញទំនិញផលិតនៅកម្ពុជា។ សម រង្ស៊ី និងគូកន ពិតជាពូកែក្នុងការនិយាយ សន្យាខ្យល់ កុហកបោកប្រាស់ប្រជាជនឥតល្ហែរពីមួយអាណត្តិទៅមួយអាណត្តិ។ មិនពូកែធ្វើ ប៉ុន្តែពូកែតែអួតអាង និងសន្យាបោកប្រាស់ រៃអង្គាសប្រាក់ពីប្រជាពលរដ្ឋ និងសកម្មជនខ្លួនដើម្បីយ កលុយមកចែកគ្នា។ ករណីជាក់ស្តែងមូលនិធិទូរទស្សន៍ព្រះអាទិត្យ ដែលរៃអង្គាសបាន ថវិកាជិត១លានដុល្លារ សូម្បីតែឈ្មោះក៏មិនឮផងរហូតមកទល់ពេលនេះ កុំសូម្បីឡើយ ទូរទស្សន៍ក្នុងក្តីសុបិន្ត។ សម រង្ស៊ី គឺជានិមិត្តរូបនៃភាពចង្រៃរបស់ជាតិខ្មែរដែលពេលណាជនក្បត់ជាតិរូបនេះមានវត្តមាននៅក្នុងប្រទេសកម្ពុជា រឿងរ៉ាវជាច្រើននឹងកើតមា នឡើង ធ្វើឱ្យជាតិនិងប្រជាជនមានការថ្នាំងថ្នាក់ និងបង្កនូវអស្ថិរភាពនយោបាយ និងប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈតាមរយៈការធ្វើបាតុកម្មដើម្បីតេស្តកម្លាំង ដើរអុកឡុកតាមរោងចក្រ ដើម្បីញុះញង់កម្មករឱ្យតវ៉ាដំឡើងប្រាក់ខែខុសបែបខុសបទ និយាយអត្ថាធិប្បាយ បំពានលើសិទ្ធិសេរីភាពអ្នកដទៃ និងប៉ះពាល់ដល់សន្តិសុខជាតិ។
វត្តមាន សម រង្ស៊ី នៅក្នុងស្រុកបៀបបាននឹងវត្តមានដុំភ្លើងញុះញង់ ដុំភ្លើងក្តៅក្រហាយ និងដុំភ្លើងអសន្តិសុខ និងអស្ថិរភាពនយោបាយនៅកម្ពុជាផងដែរ ព្រោះសម រង្ស៊ី និងជន ក្បត់ជាតិមួយចំនួនដែលបម្រើនយោបាយបរទេស បំផ្លាញផលប្រយោជន៍ គឺជាសត្រូវ របស់ប្រជាជនកម្ពុជា ហើយវត្តមានរបស់ក្រុមជនក្បត់ជាតិទាំងនេះ មិនត្រូវបានស្វាគមន៍ឡើយ គឺមានតែពន្ធនាគារតែប៉ុណ្ណោះដែលអាចស្វាគមន៍ពួកគេបាន។
៣៖ សត្រូវនៃសន្តិភាព និងការអភិវឌ្ឍ៖ សម រង្ស៊ី ជូឡុង សូមួរ៉ា អេង ឆៃអ៊ាង មូរ សុខហួរ គឺជាក្រុមមេចលនាឧទ្ទាមខុសច្បាប់ បង្កើតឡើងដើម្បីប្រជែងនយោបាយដោយ ដណ្តើមដំណាចពី កឹម សុខា អតីតប្រធានសពបក្សសង្គ្រោះជាតិ។ ជាមួយការបង្កើតច លនាខុសច្បាប់នេះ សម រង្ស៊ី និងគូកនបានធ្វើអ្វីៗដែលផ្ទុយនឹងច្បាប់ដើម្បីតែម្យ៉ាងគត់ គឺស្វែងរកទីតាំងឈរជើង នយោបាយដោយប្រមួលកម្លាំងក្រុមប្រឆាំង និងឡើងគ្រប់គ្រង បក្សប្រឆាំងឡើងវិញ។ ប៉ុន្តែអ្វីដែល សម រង្ស៊ី បាននិងកំពុងធ្វើគឺជាកំហុសយុទ្ធសាស្ត្រជាន់លើកំហុសដែលបាន នាំភាពអន្តរាយដល់ខ្លួនព្រោះចលនាសង្គ្រោះជាតិ ដែលសម រង្ស៊ីបង្កើតគឺផ្ទុយពីច្បាប់ ហើយចេញសារអំពាវនាវបែបបំបែកបំបាក់ជាតិ អុចអាលនិងបញ្ឆេះកំហឹងក្នុងសង្គម។ ក្នុងចិត្តរបស់សម រង្ស៊ី ដែលដិតដាមដោយភាពអវិជ្ជមាន និង ពោរពេញ ដោយអំនួតយល់ថាបើមិនមែនខ្លួនឬក្រុមខ្លួនដឹកនាំប្រទេស អ្នកផ្សេងទៀតគឺមិនអាចធ្វើបានឡើយ។
ក្នុងក្រសែភ្នែកនៃក្រុមជនអំនួតទាំងនេះ គឺ អ្នកផ្សេងទៀតជាអ្នកគ្មានចំណេះដឹង គ្មានការយល់ដឹងដូចខ្លួនឡើយ។ សម្រាប់ពួកគេ ក្រៅពីក្រុមខ្លួនអ្នកផ្សេងគឺជាជនផ្តាច់ការ និងជាជនរំលោភ សិទ្ធិមនុស្សជាដើម។ ប៉ុន្តែពួកគេមិនបានពិនិត្យមើលខ្លួនឯងឡើយថា គ្រាន់តែបក្សនយោបាយមួយក៏ការពារមិនបាន និង សម រង្ស៊ី ខ្លួនឯងត្រូវបានគេវាយតម្លៃថាមានអត្តចរិតជាជនផ្តាច់ការ អត្តនោម័តសម្រេចអ្វីនិងធ្វើ មួយដោយមិនឆ្លងមតិយោបល់តាមច្បាប់ឡើយ។ សូម្បីតែបណ្ឌិត កែម ឡី កាលពីនៅរស់ក៏ធ្លាប់បានវាយតម្លៃថា «សម រង្ស៊ី បើសិនជាបានឡើងដឹកនាំ អំណាចគឺផ្តាច់ការខ្លាំង ជាងគេជាងឯង និងសម រង្ស៊ី គឺជាអ្នកនយោបាយអង្ករកំប៉ុងគ្មានផែនការយុទ្ធសាស្ត្រន យោបាយច្បាស់លាស់ឡើយ»។
ចាប់តាំងពីប្រឡូកក្នុងឆាកនយោបាយ សម រង្ស៊ី ជួបតែ ការបរាជ័យរហូត និងទីបំផុតបានជ្រើសរើសផ្លូវកាត់នយោបាយតាមបែបមិនប្រជាធិបតេយ្យគឺការបង្កើតចលនាឧទ្ទាមខុសច្បាប់ ដែលមានចេតនាបន្តផែនការក្បត់ជាតិដោយព្យាយាមបំផ្លាញសុខសន្តិភាព និងការអភិវឌ្ឍដែលជាតិ និងប្រជាជនកម្ពុជារកបានដោយពិបាកនេះ។
ប៉ុន្តែឧបាយកលទុច្ចរិតរបស់អ្នកនយោបាយមាន់សម្លរដូចសម រង្ស៊ី នេះ មិនអាចទទួលជោគជ័យទៅរួចទេព្រោះរដ្ឋបុរសកម្ពុជាគឺសម្តេចតេជោ ហ៊ុន សែន ដែលពោរពេញដោយ បទពិសោធនយោបាយ ទាំងក្នុងសមរភូមិការទូត សមរភូមិយោធា និង ប្រជាប្រិយភាពក្នុងចំណោមប្រជាជនបានវាយបំបាក់ បង្ក្រាបឧបាយកលទុច្ចរិតផែនការ បដិវត្តន៍ពណ៌ដែល សម រង្ស៊ី និងគូកនបានធ្វើក្រោមខ្សែញាក់របស់បរទេស រហូតដល់ មេគំនិតនៃការបំផ្លាញជាតិនេះត្រូវបានខ្ចាត់ព្រាត់រសាត់អណ្តែតចាកឆ្ងាយពីទឹកដីកម្ពុជា ហើយមេក្លោងខ្លះត្រូវបានចាប់ខ្លួន និងកំពុងជាប់ឃុំខ្លួនក្នុងពន្ធនាគារ។
សរុបមកវិញ សកម្មភាពបំពានច្បាប់របស់ទណ្ឌិត សម រង្ស៊ី ទាំងសកម្មភាព និង ពាក្យសម្តី គឺជាសត្រូវរបស់ជាតិ ប្រជាជន ហើយជននេះមិនអាចត្រូវបានលើកលែងឱ្យបានឡើយ។ ទោះបីជាដឹងថា ល្មើសច្បាប់ បំពានសិទ្ធិ និងបំផ្លាញសេចក្តីសុខរបស់ជាតិ និងប្រជាជនកម្ពុជា ក៏សម រង្ស៊ី ហ៊ានធ្វើដែរ។ នេះក៏សបញ្ជាក់ឱ្យឃើញថា សម រង្ស៊ី ដែល មានអាយុ ៦៩ ឆ្នាំទៅហើយនោះ ពិតជាកំពុងតែអស់សង្ឃឹមក្នុងជីវិតឯកជន និងជីវិត នយោបាយរបស់ខ្លួន គ្មានពន្លឺនៃភាពជោគជ័យនៅក្នុងអាជីពឡើយ។ ដូច្នេះហើយបាន ជា សម រង្ស៊ី ត្រូវបង្កើនសកម្មភាពខុសច្បាប់ និងប្រើប្រាស់គ្រប់មធ្យោបាយមិនប្រជាធិប តេយ្យទាំងឡាយដើម្បីអាចសម្រេចគោលដៅអំណាចចុងក្រោយ។ ប៉ុន្តែទំនងជាតិនេះគឺ អ្វីៗបានហួសបាត់ទៅហើយ សម រង្ស៊ី បានចាប់ផ្តើមការបញ្ចប់របស់ខ្លួនរួចទៅហើយ និងចុងក្រោយមួយជីវិតរបស់ សម រង្ស៊ី បានត្រឹមតែឈ្មោះថាជាជនក្បត់ជាតិ ជាសត្រូវ ជាតិ និងសត្រូវរបស់ប្រជាជន និងទទួលបាននូវ «មាសដំរី»តែប៉ុណ្ណោះ៕
ដោយ៖ ចៅ ចាក់ស្មុក
ពីក្រុងព្រះសីហនុ ថ្ងៃទី៤ ខែមីនា ឆ្នាំ ២០១៨