(ភ្នំពេញ)៖ ហាងគ្រឿងអលង្ការ Lukfook Jewellery ដែលជាម៉ាកយីហោដ៏ល្បីរបស់ហុងកុង បានពង្រីកសក្ដានុពលរបស់ខ្លួនបន្ថែមទៀតហើយនៅកម្ពុជា បន្ទាប់ពីមានវត្ដមាន នៅប្រទេសម៉ាឡេស៊ី កាលពីឆ្នាំមុន និងមានចំនួន ១,៦១០សាខាទៀត នៅទូទាំងពិភពលោក ។
លោកស្រី ឆាយ លក្ខិណា អគ្គនាយិការហាងគ្រឿងអលង្ការម៉ាកល្បី ពីហុងកុង Lukfook Jewellery ប្រចាំនៅកម្ពុជា បានថ្លែងថា បានជាលោកស្រីនាំយកនូវគ្រឿងអលង្ការម៉ាកល្បី ដែលគេទទួលស្គាល់លើពិភពលោក និងជា Franchise ពីក្រៅប្រទេស ចូលមកកម្ពុជា ដោយសារប្រទេសយើង កំពុងមានសេដ្ឋកិច្ចរឹងមាំ មានការអភិវឌ្ឍន៍ស្ទើរគ្រប់វិស័យ ដែលធ្វើឲ្យប្រជាពលរដ្ឋយើងមានជីវភាពធូរធារ ដូចនេះគ្រឿងអលង្ការដ៏ស្រស់ស្អាត និងមានគុណភាពខ្ពស់នេះ នឹងបំពេញនូវតម្រូវការរបស់អតិថិជនកម្ពុជាយើង។
លោកស្រីបន្ដថា «យើងជឿជាក់ថា Franchise នៃគ្រឿងអលង្ការម៉ាកល្បីនេះ នឹងទទួលបានការចាប់អារម្មណ៍ខ្ពស់ និងទំនុបចិត្ដទាំងស្រុង ពីសំណាក់អតិថិជន ព្រោះរាល់គ្រឿងអលង្ការទាំងអស់សុទ្ធតែច្នៃប្រឌិតដ៏ល្អឥតខ្ចោះ មានការធានាសុទ្ធ១០០% និងមានគុណភាពខ្ពស់ សម្រាប់រចនាបថម៉ូដនៃគ្រឿងអលង្ការនីមួយៗគឺក្រុមហ៊ុនជាអ្នកច្នៃដោយផ្ទាល់ មិនមានអ្នកច្នៃដូចនោះទេ
ដោយមានភាពស្រស់ស្អាត ប្លែក សាកសមបំផុត ទៅបុរស និងស្រី មានតម្លៃសមរម្យទៅតាមហាងឆេង របស់ក្រុមហ៊ុន ហើយពេលទិញ អាចលក់ និងដូរម៉ូតវិញបានផងដែរ។ លើសពីនេះ លោកស្រីនឹងបើកសាខា ជាច្រើនទៀតលើទីផ្សារកម្ពុជា ដើម្បីផ្គត់ផ្គង់នូវតម្រូវរបស់អតិថិជន» ។
ទន្ទឹមនឹងនោះ នាយកប្រតិបតិ្ដ និងជាអគ្គនាយរងគ្រប់គ្រង់ទូទៅនូវFranchise Lukfook Jewellery លោកស្រី Shirley Wong បានឲ្យដឹងថា «ដោយសម្លឹងឃើញពីផ្សារកម្ពុជា កំពុងរីកចម្រើន ពិសេសនៅរាជធានីភ្នំពេញនេះ មានភ្ញៀវទេសចរណ៍អន្ដរជាតិកើនពីមួយឆ្នាំទៅមួយឆ្នាំ និងមានសក្តានុពលដ៏អស្ចារ្យ ហើយក្នុងនោះ មិនទាន់មានហាងណា ដែលមានលក់គ្រឿងអលង្ការ
ម៉ាកអន្ដរជាតិល្បីនោះទេៗ ដូចនេះហើយ យើងក៏សម្រេចចិត្ដពង្រីកការវិនិយោគមកស្រុកខ្មែរតែម្ដង ពិសេសនៅប៉ុន្មានឆ្នាំខាងមុខនេះទៀត នឹងពង្រីកចំនួន៥សាខាទៀត បន្ថែមទៀតនៅកម្ពុជា» ។
ក្រុមហ៊ុន Luk Fook Holdings (International) លីមីតធីត («Lukfook/ «Group») (លេខកូដចុះបញ្ជី:00590) បានបើកសម្ពោធជាផ្លូវការ នៃហាងសាខា នៅរាជធានីភ្នំពេញនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៨ ដែលអាស័យដ្ឋានហាង៖ ផ្ទះលេខ 41 មហាវិថីព្រះសីហនុ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្បែរក្រុមហ៊ន Cellcard ៕