(រតនគិរី)៖ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្តរតនគីរី កាលពីវេលាម៉ោង២១៖១៥នាទី ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨ បានឃាត់ខ្លួនក្មេងទំនើង៥នាក់ ក្នុងនោះរត់រួចម្នាក់ ត្រង់ចំណុចទល់មុខវិមានសពកណ្តាល ក្រុងបានលុង ដែលបម្រុងធ្វើសកម្មភាពវាយតប់គ្នា។
បើតាមរបាយការណ៍របស់សមត្ថកិច្ចប្រាប់ឲ្យដឹងថា ក្មេងទំនើងទាំង៥នាក់នោះ រួមមាន៖
ទី១-ឈ្មោះបូ វណ្ណនិត ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិជ័យជំនះ សង្កាត់ឡាបានសៀក
ទី២-ឈ្មោះជឿ មុន្នីរ័ត្ន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិ៤ សង្កាត់កាចាញ
ទី៣-ឈ្មោះជា ដាវ័យ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិអូរកន្សែង
ទី៤-ឈ្មោះវិន វណ្ណហេង ភេទប្រុស អាយុ១៨ឆ្នាំ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅ ភូមិជ័យជំនះ សង្កាត់ឡាបានសៀក
ទី៥-ឈ្មោះធី គង់និត ភេទប្រុស ជនជាតិខ្មែរមានទីលំនៅ ភូមិជ័យជំនះ សង្កាត់ឡាបានសៀក (អ្នកទាំង៥នាក់នេះក្នុងនោះ៣នាក់ធ្វើតេស្តទឹកនោមវិជ្ជមាន)។
របាយការណ៍ខាងលើបានឲ្យដឹងបន្តថា បានដកហូតវត្ថុតាងរួមមាន៖ ដាវចំនួន២ដើម ទូរស័ព្ទដៃចំនួន៤គ្រឿង។
បច្ចុប្បន្នមុខសញ្ញាទាំង៥នេះ និងវត្ថុតាងខាងលើឃាត់ខ្លួន ព្រមទាំងរក្សាទុកវត្ថុតាង នៅការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាលខេត្តរតនគិរី ដើម្បីសុំគោលការណ៍ពីថ្នាក់លើ និងព្រះរាជអាជ្ញាដើម្បីអនុវត្តន៍បន្ត៕