(សៀមរាប)៖ អគ្គិសនីកម្ពុជា បានសុំការយោគយល់ និងអធ្យាស្រ័យពីសំណាក់ប្រជាពលរដ្ឋក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ដែលត្រូវបានកាត់ផ្តាច់ចរន្តអគ្គិសនី ដើម្បីដាំបង្គោលភ្លើងដែលរថយន្តក្រុងបុកបាក់នៅយប់មិញនេះ ក្នុងភូមិកសិកម្ម (ចំនុចក្រោយភូមិវប្បធម៌) សង្កាត់ស្រង៉ែ ក្រុងសៀមរាប។
អគ្គិសនីកម្ពុជា បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News ថា នៅវេលាម៉ោង ១០ព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៨នេះ អគ្គិសនីសៀមរាប បានផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយស្រុកថ្មពួក ដែលជាហេតុធ្វើឲ្យចរន្តអគ្គិសនីនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ត្រូវបានកាត់ផ្តាច់។
បើតាមអគ្គិសនីការផ្អាកផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយស្រុកថ្មពួកនេះ ដើម្បីដាំបង្គោលភ្លើងដែលរថយន្តក្រុងបុកបាក់នៅម៉ោងជិត ១២យប់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៨។
អគ្គិសនីកម្ពុជា បានបញ្ជាក់ថា ប្រជាពលរដ្ឋក្នុងភូមិគ្រួស នឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ១៖៣០នាទីរសៀលថ្ងៃដដែល៕