(ភ្នំពេញ)៖ ក្រុមហ៊ុនសាមសុង បានរៀបចំកម្មវិធីសម្ពោធទូរស័ព្ទ Samsung Galaxy S9 និង S9+ ដោយមានការចូលរួមពីតំណាងចែកចាយទូរស័ព្ទសាមសុង ភ្ញៀវកិត្តិយសនិងបណ្តាសារព័ត៌មានជាច្រើន កាលពីថ្ងៃទី៣ មីនា ២០១៨ នៅសណ្ឋាគារសុខាភ្នំពេញ។

លោក Seungho Choi អគ្គនាយគ្រប់គ្រងក្រុមហ៊ុនថៃសាមសុងសាខាកម្ពុជា បានថ្លែងថា៖ «ដោយមានការគាំទ្រពីសំណាក់អ្នកប្រើប្រាស់ទូរស័ព្ទដៃសាមសុងជាច្រើន នៅក្នុងប្រទេសកម្ពុជានិងទូទាំងពិភពលោក យើងខ្ញុំមានមោទនភាពដែលបានធ្វើការសម្ពោធជាផ្លូវការទូរស័ព្ទ Samsung Galaxy S9 និង S9+ ដែលជាកំពូលស្មាតហ្វូនភ្ជាប់ជាមួយកាម៉េរ៉ាទំនើបបំផុត។ នៅក្រុមហ៊ុនសាមសុង យើងម្នាក់ៗប្តេជ្ញាចិត្តថានឹងខិតខំប្រឹងប្រែងបង្កើត បច្ចេកវិទ្យាថ្មីៗ ដែលធ្វើឲ្យជីវិតរបស់អ្នកប្រើប្រាស់កាន់តែទំនើប និងរីករាយជាមួយការចែករំលែកនូវបទពិសោធជាមួយអ្នកជុំវិញខ្លួន និងពិភពលោក»

សមត្ថភាពពិសេសបំផុតរបស់កំពូលទូរស័ព្ទដៃ Galaxy S9 និង S9+ នោះគឺបច្ចេកវិទ្យាកាមេរ៉ាចុងក្រោយបង្អស់ ដែលមានសមត្ថភាពចាប់យករូបភាពយឺតៗបំផុត (960fps) នៃសកម្មភាពណាមួយដែលអ្នកមិនអាចមើលទាន់នឹងភ្នែក ហើយអាចចាប់យករូបភាពបានយ៉ាងច្បាស់ល្អទោះនៅក្នុងទីមានពន្លឺតិចក៏ដោយ (F1.5)។ មិនត្រឹមតែប៉ុណ្ណោះ អ្នកប្រើប្រាស់អាចបង្កើត Emoji ដែលមានរូបរាងស្រដៀងនឹងរូបតុក្កតា ដើម្បីបង្ហាញពីខ្លួនគេ និងអារម្មណ៍ផ្ទាល់ខ្លួនបានយ៉ាងសប្បាយរីករាយ។

នៅក្នុងកម្មវិធីនេះផងដែរ ក៏មានវត្តមានរបស់តារាចម្រៀង ឱក សុគន្ធកញ្ញា ដែលបានដល់ភាពរំភើបរីករាយដល់អ្នកចូលរួម ជាមួយការបង្ហើរសំនៀងយ៉ាងពិរោះនៅក្នុងកម្មវិធីនេះ​ ព្រមទាំងមានការផ្តល់ជូនពិសេស និងការចាប់ឆ្នោតផ្សងសំណាង និងកម្មវិធីកម្សាន្តផ្សេងៗទៀត ដែលមានតំណាងចែកចាយផលិតផលទូរស័ព្ទដៃសាមសុង និងអ្នកសារព័ត៌មានជាច្រើនចូលរួមទៀតផង។

សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុនសាមសុង បានសហការជាមួយ ហ្គេម Vainglory ដែលជាហ្គេមទូរស័ព្ទដ៏ល្បីបំផុតទូទាំងពិភពលោក ដោយផ្តល់ជូនទឹកប្រាក់ចំនួន៥០ដុល្លារ សម្រាប់ទិញទំនិញទាំងអស់នៅក្នុងហ្គេម រាល់ពេលដែលទិញ Galaxy S9 ឬ Galaxy S9+។

ជាមួយនឹងការដំទ្បើងហ្គេម Vainglory នៅលើទូរស័ព្ទដៃ Galaxy S9 ឬ Galaxy S9+ ដែលទើបនឹងចេញថ្មី នោះអ្នកប្រាកដជាជក់ចិត្តដិតអារម្មណ៍ជាមួយនឹងរូបភាពច្បាស់ពិតៗ និងរស់រវើកជាងទូរស័ព្ទដទៃទៀត។

ឥទ្បូវនេះលោកអ្នកអាចកម្ម៉ង់ទុក Galaxy S9 និង S9+ នៅតាមដេប៉ូចែកចាយ និងហាងទំនើបទូរស័ព្ទសាមសុងទាំងអស់ដែលបានកំណត់ក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៥ មីនាដែល Galaxy S9+ 256 GB តម្លៃ $999, Galaxy S9+ 128 GB តម្លៃ $949 និង Galaxy S9 128 GB តម្លៃ $859។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ៖1800 20 32 32 ៕