(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យ ទី០៤ ខែមីនា ឆ្នាំ២០១៨នេះ Fresh News សូមលើកយកព័ត៌មានសំខាន់ៗ ដែលកើតមាននៅក្នុងអំឡុងសប្តាហ៍នេះ ចំនួន១០ដើម្បីផ្សាយជូនលោកអ្នក៖
១៖ សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា បកស្រាយអំពីការប្រកាសកាត់ជំនួយផ្នែកពន្ធដារកម្ពុជា តើដើម្បីបំណងអ្វីទៅ ខណៈការផ្តល់ជំនួយនេះបានបញ្ចប់តាំងពីឆ្នាំ២០១៦ (Video inside) (ចុចអាន)
២៖ អគ្គនាយកដ្ឋានពន្ធដារ ផ្ញើលិខិតជូនស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បកស្រាយអំពីការភ័ន្តច្រឡំជុំវិញការផ្អាកជំនួយមកអគ្គនាយកដ្ឋានពន្ធដារ (ចុចអាន)
៣៖ ទីបំផុត! ច្បាប់ស្ដីពីវិសោធនកម្មក្រមព្រហ្មទណ្ឌ ចំពោះបទប្រមាថអង្គព្រះមហាក្សត្រ និងច្បាប់ធម្មនុញ្ញ ស្ដីពីវិសោធនកម្មមាត្រាមួយចំនួន ត្រូវបានប្រកាសឲ្យប្រើជាផ្លូវការ (ចុចអាន)
៤៖ Facebook សម្ដេចពញាចក្រី ហេង សំរិន ត្រូវបានជនអនាមិកលួច (Hack) យកគ្រប់គ្រងនៅថ្ងៃនេះ (ចុចអាន)
៥៖ គ.ជ.ប ប្រកាសឈ្មោះបេក្ខជនជាប់ឆ្នោតជាសមាជិកព្រឹទ្ធសភា, បេក្ខជនជាប់ឆ្នោតទាំង៥៨រូប មកពីគណបក្សប្រជាជនកម្ពុជា (ចុចអាន)
៦៖ គ.ជ.ប ចេញប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងកំណត់បែងចែកអាសនៈ, គណបក្សប្រជាជនកម្ពុជាទទួលបាន៥៨អសនៈ (ចុចអាន)
៧៖ ក្រសួងព្រលះព្រះសង្ឃ ប៊ុត ប៊ុនទិញខ្លាំងៗនិងហៅថាជាសង្ឃចោរ សង្ឃក្លែងភេទ បួសបំផ្លាញសាសនា មិនអាចលើកលែងឲ្យបាន, ក្រសួងនឹងប្តឹងក្រោយថ្នាក់ដឹកនាំ សង្ឃរកឃើញកំហុស (ចុចអាន)
៨៖ សម្តេចតេជោ ហ៊ុន សែន បានសម្រេចបង្កើតជាផ្លូវការនូវមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីបន្តសកម្មភាពរបស់មន្ទីរពេទ្យនេះ កុំឲ្យដួលរលំដោយសារអវត្តមានលោកវេជ្ជបណ្ឌិត Beat Richner (Video inside) (ចុចអាន)
៩៖ អ្នកនាំពាក្យក្រសួងការពារជាតិ ច្រានចោលព័ត៌មានបំភ្លៃថា ការផ្ទេរសិទ្ធិដឹកនាំសេនាធិការចម្រុះជូន លោក ហ៊ុន ម៉ាណែត ធ្វើឱ្យមានការបែកបាក់ (ចុចអាន)
១០៖ នាយឧត្តមសេនីយ៍ ជា តារា ត្រូវបានផ្ទេរភារកិច្ចទៅជាសាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ និងជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន (ចុចអាន)