(ភ្នំពេញ)៖ នាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានរៀបចំពិធីសំណេះសំណាលអបអរសាទរទិវានារីអន្តរជាតិ ៨មីនា លើកទី១០៧ ឆ្នាំ២០១៨។
ពិធីសំណេះសំណាលនេះ រៀបចំឡើងក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក មួង សុធា ប្រធាននាយកដ្ឋាន និងឧត្តមសេនីយ៍ទោ ឈុន ចាន់សុខា អនុប្រធាននាយកដ្ឋាន ព្រមទាំងថ្នាក់ដឹកនាំនៃនាយកដ្ឋាននគរបច្ចេកទេស និងវិទ្យាសាស្រ្ត នាថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២ ខែមិនា ឆ្នាំ២០១៨៕