(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៣,៥៩០គ្រឿង រកឃើញល្មើសច្បាប់៤២៣គ្រឿង (ម៉ូតូ៦៩ភាគរយ) អប់រំ២៥២គ្រឿង និងផាកពិន័យ១៧១គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី០៣ ខែមីនានេះ ត្រួតពិនិត្យរួមបានចំនួន១,៧៤០គ្រឿង អប់រំ១២៤គ្រឿង និងផាកពិន័យចំនួន៨៧គ្រឿង។
ដោយឡែកសម្រាប់រាជធានីភ្នំពេញវិញ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលឃាត់បានម៉ូតូ៧៥៥គ្រឿង ដែលជិះបញ្ច្រាស មិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់ មិនមានស្លាកលេខ។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែមីនានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ១៣,៩៥២គ្រឿង រកឃើញយានយន្តល្មើស ១,៥៦២គ្រឿង (ម៉ូតូ៧២ភាគរយ) ក្នុងនោះអប់រំ ៩៤១គ្រឿង និងផាកពិន័យ៦២១គ្រឿង
(ម៉ូតូ៩៨ភាគរយ)៕