(ព្រះសីហនុ)៖ នាព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៨នេះ លោក ស៊ឹម យូហុង អនុប្រធានក្រុមការងារ នៃគណបក្សប្រជាជនកម្ពុជាចុះជួយឃុំតានៃស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ និងបានប្រកាសផ្ដល់ការឧបត្ថមជាថវិកាចំនួន២ពាន់ដុល្លារបន្ថែមទៀតដល់ប្រជាពលរដ្ឋ ដើម្បីបន្ដធ្វើផ្លូវថ្នល់ដែលមានប្រវែង១៦០០ម៉ែត្រ ព្រមទាំងសាងសង់ស្ពានផងដែរ។
ការជួយបសំណេះសំណាលនេះធ្វើឡើងនៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៨ នៅទីស្នាក់ការគណៈបក្សប្រជាជនកម្ពុជា ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
លោក ស៊ឹម យូហុង បានថ្លែងឲ្យដឹងថា ថ្នាក់ដឹកនាំបានរួមគ្នាសាមគ្គី អនុរត្តន៍និងបានសម្រេចរាល់ភារកិច្ច ដែលថ្នាក់លើប្រគល់ជូន ជាពិសេសបន្តចុះជួយពិនិត្យ និងយកចិត្តទុកដាក់ទៅលើការខ្វះខាតនានា របស់ប្រជាពលរដ្ឋ និងធ្វើយ៉ាងណារួមគ្នាជួយដល់ប្រជាពលដ្ឋឲ្យអស់ពីកំលាំងកាយចិត្ត ដោយមិនមានប្រកាន់ពូជសាសន៍ ឬនិន្នាការនយោបាយអ្វីនោះឡើយ សំខាន់ឲ្យតែបងប្អូនប្រជាពលរដ្ឋបានសេចក្ដីសុខ។
ក្នុងនោះដែរលោកបាន លើកឡើងពីវិរភាពអង់អាចក្លាហានរបស់ សម្ដេចតេជោដែលបានខិតខំលះបង់កំលាំងកាយចិត្ត ក្នុងការរំដោះប្រជាជនកម្ពុជា
អោយរួចផុតពីរបបប្រល័លពូជសាសន៍ ជាមួយនឹងនយោបាយ ឈ្នះ ឈ្នះ ការបង្រួបបង្រួមជាតិដែលធ្វើឲ្យកម្ពុជា ឈ្នះសង្គ្រាម ចាក់ចេញផុតពីភាព
ក្រីក្រ ឈ្នះផុតពីអនក្ករៈភាព ដែលនាំមកនូវការរីកចម្រើនស្ទើគ្រប់វិស័យ។ ដូច្នេះសូមបងប្អូនទាំងអស់រួមគ្នា ការពារប្រទេសជាតិ ការពារផលប្រយោជន៍
ជាតិ ឲ្យបានគង់វង្ស និងរក្សាឲ្យបាននូវរាល់សមិទ្ធផល សង្គមជាតិ សន្តិភាពដោយមិនអនុញាតិ ឲ្យបុគ្គលណាម្នាក់ ឬក្រុមណាមួយមកបំផ្លាញសន្តិភាព ដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជាបានឡើយ។
ជាមួយគ្នានោះលោកព្រមទាំងក្រុមការងារ ក៏បានអញ្ជើញចុះពិនិត្យការដ្ឋាន ស្ថាបនាថ្នល់សំរាប់ជាប្រយោជន៍របស់ប្រជាជន ដែលរស់នៅ ភូមិស្វាយ
ក្នុងឃុំតានៃ ស្រុកព្រៃនប់ ប្រើប្រាស់ជាសម្បត្តិសាធារណៈផងដែរ។
សូមបញ្ជាក់ថា កន្លងមកក្រុមការងារចុះជួយឃុំតានៃ បានជួយឧបត្ថម្តជាថវិកាមួយចំនួន ដល់ឃុំក្នុងការជួយកសាងដងទង់ជាតិនៅសាលា
បឋមសិក្សាហ៊ុនសែនតានៃ កសាងខ្ចុះចំនួន ២, បង់ថ្មសម្រាប់សិស្សមួយឈុត, សំលៀកបំពាក់កីឡាមួយចំនួន និងបានជួយជាសង្កសីដើម្បីជួសជុល ផ្ទះប្រជាពលរដ្ឋ ព្រមទាំងជួយធ្វើការជួសជុសឈូសឆាយផ្លូវលំគ្រួសក្រហមមួយខ្សែទទឹម ៨ម៉ែត្រ ប្រវែង ១៦០០ម៉ែត្រ ព្រមទាំងជីកប្រឡាយទឹក
អមសងខាងផ្លូវ និងដាក់លូថែមទៀតផង៕