(ភ្នំពេញ)៖ ក្រុមហ៊ុនហ្គ្រេនឆាយណាឡាយហ្វ៍ អ៊ិនសួររេន បានសម្រេចបោះទុនវិនិយោគទឹកប្រាក់ប្រមាណ១៥លានដុល្លារដើម្បីបំពេញ តម្រូវការរបស់អតិថិជន លើសេវាកម្មធានារ៉ាប់រងក្នុងប្រទេសកម្ពុជា។

កុ្រមហ៊ុនដែលមានប្រភពមកពីប្រទេសចិនមួយនេះ បានប្រកាសថា ខ្លួននិងអាចស្វែងរកនូវផលចំណេញ ពីប្រទេសកម្ពុជាឍ តាមរយៈ ការដាក់ទុន បើកក្រុមហ៊ុនធានារ៉ាប់រងនៅក្នុងប្រទេសនេះ ខណៈដែលពួកគេមិនមានក្តីព្រួយបារម្ភ ឬការគិតទៅលើហានិភ័យ ណាមួយ នៃការចាប់ផ្តើមអាជីវកម្មមួយនេះឡើយ ដោយសារតែពួកគេបានសំលឹងឃើញពីភាពរីកចម្រើនជឿនលឿនឍរបស់ប្រទេសកម្ពុជា ក្នុង រយៈពេល៣០ឆ្នាំ ខាងមុខទៀត។

លោក YU LIQUN អគ្គនាយកក្រុមហ៊ុនហ្គ្រេនឆាយណាឡាយហ្វ៍អ៊ិនសួររេន បានប្រាប់ឲ្យដឹងថា​ « ខណៈដែលកម្ពុជាមិនទាន់មានការ រីកសាយភាយខ្លាំង នូវការបើកដំណើរការលើអាជីវកម្មមួយនេះ ដូច្នេះវាគឺជាឱកាស នៃការបង្ហាញវត្តមាន របស់ក្រុមហ៊ុន លោកនៅក្នុង ប្រទេសកម្ពុជា»។ លោកបន្តថា មិនត្រឹមតែប៉ុណ្ណឹងទេ វាអាចជាប់ពាក់ពន្ធ័ ជាមួយនឹងទំនាក់ទំនង ដ៏ស្អិតរមូត របស់ប្រទេសកម្ពុជា ជាមួយនឹងប្រទេសចិនផងដែរ។

ជាមួយគ្នានេះ លោក ប៊ូ ចន្ទ័ភីរូ អគ្គនាយកនៃអគ្គនាយកដ្ឋានឧស្សាហ៍កម្មហិរញ្ញវត្ថុ បានឲ្យដឹងថា រដ្ឋាភិបាលកម្ពុជា បានធ្វើកំណែទម្រង់ ជាច្រើនឆ្នាំមកហើយ និងបន្តនាំយកវិស័យធានារ៉ាប់រងទៅកាន់កម្រិតខ្ពស់មួយ ដែលជាផ្នែកមួយដែលមានភាពរស់រវើក នៅក្នុងកំណើនសេដ្ឋកិច្ច និងជួយដល់ការអភិវឌ្ឍន៍ប្រទេស។

បន្ថែមពីលើនេះ លោក លី ធុជ ទទួលបន្ទុកបេសសកម្មបិសេស អនុប្រធានទី២អាជាអគ្គលេខាធិការ អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាព កំចាត់មីន និងសង្រ្គោះជនពិការដោយសារមីន បានឲ្យដឹងថា ទំនាក់ទំនងរវាងកម្ពុជា និងចិន បានកសាងឡើង ដោយព្រះមហាវីរៈក្សត្រ ព្រះបាទនរោត្តមសីហនុ ដែលមិនចេះប្រែបប្រួល។ លោកថា តាមរយៈក្រុមហ៊ុនមួយនេះ វានឹងជួយលើកកម្ពស់ការអភិវឌ្ឍន៍ លើវិស័យធានារ៉ាប់រង អាយុជីវិតរបស់កម្ពុជា។

សូមបញ្ជាក់ថា ឧស្សាហកម្មធានារ៉ាប់រងនៅកម្ពុជា មានការលូតលាស់យ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បើគិតពី ឆ្នាំ២០១១ ដល់២០១៧ មានការកើនឡើងជាមធ្យម ៣២ភាគរយ។ ទន្ទឹងនឹងនេះ ចំនួនអ្នកនិយោជិក មានច្រើនជាង៦ពាន់នាក់ និងនាំឲ្យពន្ធប្រចាំឆ្នាំ មានចំនួនប្រហាក់ប្រហែល៨ភាគរយ៕