Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អេស្កាវ៉ាទ័រ កាយដីពង្រីកផ្លូវធ្វើឲ្យរលំខ្លោងទ្វារវត្ត ប៉ះខ្សែបញ្ជូនចរន្តអគ្គិសនី ដាច់ចរន្តអគ្គិសនីតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាប

03-03-2018 17:31

(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅម៉ោងប្រមាណ ៣៖៣០នាទីរសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៨នេះ ចរន្តអគ្គិសនីតាមមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។ ការដាច់ចរន្តអគ្គិសនីនេះ ត្រូវបានអគ្គិសនីកម្ពុជា បញ្ជាក់ថា បណ្តាលមកពីអេស្កាវ៉ាទ័រមួយគ្រឿងពេលកំពុងកាយដីពង្រីកផ្លូវ បានប៉ះខ្លោងទ្វារវត្តតាំងកសាងបាក់រលំមកប៉ះជាមួយខ្សែបញ្ជូនចរន្តអគ្គិសនី។

អគ្គិសនីកម្ពុជា បានឲ្យដឹងថា ក្រុមការងាររបស់ខ្លួនបាននិងកំពុងជួសជុល និងតភ្ជាប់ចរន្តអគ្គិសនីជូនប្រជាពលរដ្ឋប្រើប្រាស់ឡើងវិញ។ បើតាមអគ្គិសនីកម្ពុជា ក្រុមការងារខ្លួននឹងប្រឹងប្រែងជួសជុល និងតភ្ជាប់ចរន្តឲ្យប្រជាពលរដ្ឋប្រើប្រាស់ឡើងវិញឲ្យបានឆាប់បំផុត។

អគ្គិសនីកម្ពុជា បានសុំការយោគយល់ និងអធ្យាស្រ័យពីប្រជាពលរដ្ឋ ដែលបានរងផលប៉ះពាល់ដោយសារការដាច់ចរន្តអគ្គិសនីនេះ៕