Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សូមប្រុងប្រយ័ត្ន! នគរបាលជាតិបង្ហាញលេខ​​ទូរស័ព្ទពិសេស​៦ខ្សែ ផ្តល់ភាពងាយស្រួលជូន​ប្រជាពលរដ្ឋរាយការណ៍ ​​​ពេល​ជួបបញ្ហា​ចោរលួច-ឆក់ ​ក្នុងពិធី​​បុណ្យ​ទន្លេនៅខេត្តកណ្ដាល

03-03-2018 17:26

(ភ្នំពេញ)៖ ដើម្បីបង្កើនការប្រុងប្រយ័ត្នដល់ប្រជាពលរដ្ឋដែល​ទៅចូលរួមលេងកំសាន្ដ នាឱកាសបុណ្យទន្លេ នៅខេត្តកណ្ដាលនោះ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​ ក្រសួងមហាផ្ទៃ បានបង្ហាញលេខទូរស័ព្ទពិសេស៦ខ្សែ​ ដើម្បី​ឲ្យប្រជាពលរដ្ឋរាយការណ៍មុខសញ្ញាផ្សេងៗ ដែលទាក់ទងនឹងករណីចោរលួច ឆក់ ដាក់ថ្នាំសណ្តំ ឬករណីផ្សេងៗទៀត ដែលអាចកើតមានឡើង។

ប្រជាពលរដ្ឋទាំងអស់​អាចទំនាក់ទំនងទៅកាន់​នគរបាលព្រហ្មទណ្ឌ តាមរយៈលេខទូរស័ព្ទចំនួន៦ខ្សែ រួមមាន៖ 117, ​740, 741, 742, 743 និង 744។

សូមជម្រាបថា បុណ្យទន្លេប្រារព្ធឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៩-១១ ខែមីនា ឆ្នាំ២០១៨ នៅឯខេត្តកណ្ដាល៕​