(ភ្នំពេញ)៖ ពិតជាគួរឱ្យហួសចិត្តបំផុតដែលក្រុមមេបាតុករមួយចំនួនជាអ្នកស្នេហាជាតិក្លែង ក្លាយនៅអូស្ត្រាលីកំពុងតែកៀងគរសហគមន៍វៀតណាមរស់នៅទីនោះដើម្បីចូលរួមបាតុកម្មជាមួយ ខ្លួនដែលគ្រោងនឹងធ្វើឡើងនៅពាក់កណ្តាលខែមីនាខាងមុខនៅក្នុងគោលបំណងបំផ្លាញកេរ្តិ៍ឈ្មោះកម្ពុជាបំផ្លាញផលប្រយោជន៍ជាតិនិងប្រជាជនកម្ពុជាដោយសារព្រួយបារម្ភថាគ្មានពលរដ្ឋខ្មែរគ្រប់គ្រាន់ចូលរួមបាតុកម្មដូចដែលពួកគេអួតអាង។ ជនជ្រុលនិយម ហុង លីម តំណាងរាស្ត្របក្សប្រឆាំងនៅអូស្ត្រាលី ដែលជាបុគ្គលដែល មិនត្រូវបានស្វាគមន៍នៅកម្ពុជា រួមនឹងគូកនរបស់ខ្លួនមួយចំនួនដូចជា ជា យូហន ដែលមាននិន្នាការគាំទ្រផ្កាប់មុខទៅក្រុមចលនាឧទ្ទាមខុសច្បាប់ សម រង្ស៊ី កំពុងតែខ្វល់ខ្វាយ
តើគម្រោងបាតុកម្មរបស់ខ្លួនថានឹងមានអ្នកចូលរួមច្រើនដូចការអួតអាងដែរឬទេ?
ហុង លីម និងជា យូហន ព្រមទាំងគូកនបានព្យាយាមបំផ្លាញជាតិខ្មែរតាមរយៈការញុះញង់របស់ក្រុមអ្នកនយោបាយនៃបក្សប្រឆាំងក្រៅច្បាប់។ ពួកគេបានចាញ់ការបោកប្រាស់របស់ក្រុមអ្នកនយោបាយចាញ់ចាស់វស្សាដូចជាសម រង្ស៊ី ជាដើមដែលពូកែញុះញង់បង្កបញ្ហានិងមិនទទួលខុសត្រូវចំពោះទង្វើល្មើសច្បាប់របស់ខ្លួន។ ឥឡូវនេះដើម្បី គ្រាន់តែសម្ញែញឫទ្ធិ ក្រុមរមិលគុណជាតិខ្មែរទាំងនេះ សុខចិត្តធ្វើអ្វីដើម្បីលក់មុខកម្ពុជាដោយបានកៀងគរជនបរទេស ជាពិសេសសហគមន៍វៀតណាម ដើម្បីចូលរួមធ្វើបាតុកម្ម ប្រឆាំងនឹងថ្នាក់ដឹកនាំកម្ពុជាថែមទៀត។ តើនេះឬដែលជាជនដែលតែងបានប្រកាសថា ខ្លួនជាអ្នកស្នេហាជាតិនោះ? ពិតជាស្នេហាផេះមែន! ប៉ុន្តែគេអាចចោទសួរថា តើសហគមន៍ជនជាតិវៀតណាមដែលត្រៀមចូលរួមក្នុងបាតុកម្មនោះមកពីប្រភពណា?
គេនៅចាំបានថាកាលពីប៉ុន្មានឆ្នាំមុន សម រង្ស៊ី មេចលនាឧទ្ទាមខុសច្បាប់បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់មួយជាមួយនឹងមេដឹកនាំវៀតណាមសេរី ដែលមានមូលដ្ឋាន នៅក្នុងសហរដ្ឋអាមេរិក។ នៅអំឡុងខែកុម្ភៈកន្លងទៅនេះ ពេលដែល ទទួលដំណឹងថា សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជាគ្រោងនឹង ចូលរួមក្នុងកិច្ចប្រជុំកំពូល អាស៊ាន-អូស្រ្តាលី សម រង្ស៊ី រួមនឹងក្រុមចលនាឧទ្ទាមបានធ្វើដំណើរទៅអូស្ត្រាលីអាចថាដើម្បីត្រៀមរៀបចំកម្លាំងមួយចំនួនដើម្បីបាតុកម្មបំផ្លាញមុខមាត់កម្ពុជាដោយប្រើដៃពលរដ្ឋខ្មែរជាសកម្មជនរបស់ខ្លួន។ ចុងក្រោយពេលដឹងថា មិនមានអ្នកគាំទ្រចលនាខ្លួន ហើយពលរដ្ឋខ្មែរភាគច្រើននឹងមិនចូលរួមបាតុកម្មនេះ ទើបមានលេចនូវផែនការកៀងគរសហគមន៍ វៀតណាមចូលរួមធ្វើបាតុកម្មជាមួយពួកខ្លួន។ ដូច្នេះសហគមន៍វៀតណាម ដែលចូលរួមអាចជាក្រុមចលនាវៀតណាមសេរីដែលជា ដៃគូសហការគ្នាជាមួយ សម រង្ស៊ី មិនអាចប្រកែកបាន។
ការណ៍នេះត្រូវបានគេមើលឃើញថាគម្រោងបាតុកម្មដែលក្រុមសមាជិកអតីតបក្សប្រឆាំងគ្រោងធ្វើនៅលើទឹកដីអូស្ត្រាលីគឺជាបាតុកម្មមិនតំណាងឱ្យជនជាតិខ្មែរឡើយ ព្រោះអ្នករៀបចំ បាតុកម្មនេះបានសារភាពហើយថាបានទាក់ទងសមាគមជនជាតិវៀត ណាមដើម្បីប្រមូលអ្នកចូលរួម។ បើដូច្នេះ អ្នកដែលនឹងចូលរួមធ្វើបាតុកម្មនោះគឺភាគ ច្រើនជាជនជាតិវៀតណាម។ បុគ្គល ហុង លីម និងជា យូហន មិនអាចបង្ខំប្រជាពលរដ្ឋ ខ្មែររស់នៅអូស្ត្រាលីដែលស្រឡាញ់សន្តិភាព ក្បត់ឧត្តមគតិគាត់ឡើយ។ បុគ្គលទាំងនេះ បានព្យាយាមបញ្ឆេះកំហឹងបងប្អូន ខ្មែរនៅអូស្ត្រាលីតាមរយៈធ្វើអាជីវកម្មលើសាកសព លោក កែម ឡី និងបន្តលាបពណ៌ថ្នាក់ដឹកនាំកម្ពុជា។ ពួកគេសង្ឃឹមថា វត្តមានរបស់ក្រុមគ្រួសារសពបណ្ឌិត កែម ឡី នៅលើទឹកដីអូស្ត្រាលី នឹងអាចបង្កើនកំហឹងពលរដ្ឋខ្មែរ កាន់តែខ្លាំង។ ប៉ុន្តែធាតុពិត លេសនេះមិនត្រូវបានទទួលជោគជ័យឡើយ ព្រោះបងប្អូន ប្រជាពលរដ្ឋខ្មែរបានដឹងច្បាស់ថា ជាល្បិចកលរបស់ ហុង លីម និងគូកនក្នុងការលាប ពណ៌ និងបំផ្លាញកិត្តិយសជាតិខ្មែរ។
ផ្ទុយមកវិញ បងប្អូនប្រជាពលរដ្ឋខ្មែរដែលស្រឡាញ់សន្តិភាពនិងពោរពេញដោយសេចក្តីថ្លៃថ្នូរក្នុងនាមជាជាតិសាសន៍ដែលមានអរិយធម៌ខ្ពង់ខ្ពស់ ជាពូជអ្នកកសាងអង្គរគ្រោងនឹងចូលរួមស្វាគមន៍ និងចូលរួមក្នុងពិធីសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន មានចំនួនកើនឡើងច្រើនជាងរំពឹងទុក។ សម្តេចតេជោ ហ៊ុន សែន គ្រោង នឹងជួបសំណេះសំណាលជាមួយបងប្អូនទាំងអស់គ្នា។ សម្តេចតេជោ ធ្លាប់បានថ្លែងហើយថាពលរដ្ឋខ្មែរនៅខាងក្រៅប្រទេសដែលតែងតែចេញមុខធ្វើបាតុកម្មប្រឆាំងថ្នាក់ដឹកនាំ កម្ពុជាមានត្រឹមតែ ៥% ប៉ុណ្ណោះមិនស្មើនឹងចំនួនអ្នកគាំទ្រសម្តេច និងគណបក្សប្រជាជនកម្ពុជានោះឡើយ។ ពលរដ្ឋខ្មែរដែលរស់នៅប្រទេសអូស្ត្រាលីរាប់រយពាន់នាក់កំពុងអន្ទៈសាក្នុងការស្វាគមន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាព្រមទាំងគណៈប្រតិភូ ដែលតំណាងឱ្យជាតិខ្មែរ ផ្តល់កិត្តិយសជាតិ និងពង្រឹងកិច្ចសហប្រតិបត្តិការល្អ ជាមួយប្រទេសផ្សេងៗទៀត ដោយស្មើភាព និងស្មើសិទ្ធិ។
នេះគឺជាការជួយជាតិពិតប្រាកដ និងក៏ជាការលើកតម្កើងជាតិសាសន៍ខ្លួនឯង នៅលើទឹកដីនៅក្រៅប្រទេសដែរ។ បងប្អូនប្រជាពលរដ្ឋខ្មែររស់នៅអូស្ត្រាលីដែលគ្រោង នឹងជួបសម្តេចតេជោ ដែលពោរពេញទៅដោយទឹកមុខញញឹមញញែម និងខ្លះស្លៀក បំពាក់ប្រពៃណីខ្មែរឬខ្លះសម្លៀកបំពាក់បែបបស្ទឹមប្រទេស អាវធំ ពាក់ក្រវាត់កគឺបង្ហាញពីភាពចាស់ទុំ និងជាអ្នកដែលទទួលបាន នូវការអប់រំខ្ពស់ មិនដូចក្រុមជនបាតសង្គមមួយ ចំនួនដែលស្រែកអាឡេអាឡូតាមផ្លូវ ជេរប្រទេសផ្តាសា ឬដុតរូបថតគេនោះទេ។ ពលរដ្ឋ ខ្មែរដែលស្រឡាញ់ជាតិ និងស្រឡាញ់សន្តិភាព និងការអភិវឌ្ឍនៅក្នុងប្រទេសជាតិរបស់ ខ្លួននឹងចូលរួមសប្បាយរីករាយក្នុងនាមជាមហាគ្រួសារខ្មែរតែមួយជាមួយសម្តេចតេជោ ហ៊ុន សែន ជាមួយបរិកាសសប្បាយរីករាយបំផុត។
ខ្មែរធ្លាប់ហែលឆ្លងកាត់ការបែកបាក់ជាច្រើនទសវត្សរ៍ដោយសារតែមានការលូក ដៃពីបរទេស ប៉ុន្តែប្រជាពលរដ្ឋខ្មែរនៅពេលនេះ ពិតជាបានដឹងច្បាស់ថាមានតែខ្មែរតែ មួយប៉ុណ្ណោះដែលដឹងពីសុខទុក្ខខ្មែរពិតប្រាកដ។ ដូច្នេះ សូមបុគ្គល ហុង លីម ជា ហូហន និងក្រុមខ្មែរស្នេហាជាតិក្លែងក្លាយ ឬមេចលនាឧទ្ទាមខុសច្បាប់ មិនចាំបាច់មកញុះញង់ បំបែកបំបាក់ជាតិខ្មែរទៀតឡើយ ហើយពលរដ្ឋខ្មែរនឹងមិនចូលរួមបាតុកម្មជាមួយក្រុម អស់លោកមួយដំបរស្វានេះឡើយ ហើយក៏គេមិនចូលរួមជាមួយដែរព្រោះលោកបាន កៀងគរសហគមន៍វៀតណាមនៅអូស្ត្រាលីមកធ្វើបាតុកម្មដើម្បីបំពេញមហិច្ឆតាឆ្កួត លេលារបស់ខ្លួន វង្វេងមិនដឹងជាតិ និងមិនដឹងប្រជាជនខ្លួន៕
ដោយ៖ ចៅ ចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨