Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្ដេចតេជោ ហ៊ុន សែន៖ មានពលរដ្ឋ៤ប្រទស​ ដែលស្នើសុំធ្វើបាតុកម្ម​​នៅ​កន្លែងរៀបចំកិច្ចប្រជុំកំពូលអាស៊ាន-អូស្ដ្រាលី​, សម្ដេចនៅតែទៅចូលរួម ​មិនខ្វល់ពីអ្នកធ្វើបាតុកម្ម​ (Video inside)

03-03-2018 15:50

(ព្រះសីហនុ)៖ នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ​បាតុកម្មនៅអូស្ត្រាលីកន្លែងដែលនឹងត្រូវ រៀបចំកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី មានពលរដ្ឋ៤ប្រទេស ដែលមានស្នើសុំធ្វើបាតុកម្ម ដោយក្នុងនោះមាន ហ្វីលីពីន មីយ៉ាន់ម៉ា ថៃ និងកម្ពុជា។

ប៉ុន្ដែសម្ដេចតេជោ ហ៊ុន សែន បានទទួលបានដំណឹងថា ប្រធានាធិបតីហ្វីលីពីន លោក ឌុយ ឌែតេ នឹងមិនទៅចូលរួមកិច្ចប្រជុំនេះឡើយដោយរវល់ការងារផ្ទះ តែសម្រាប់សម្តេចវិញ នៅតែបន្តទៅចូលរួមកិច្ចប្រជុំនេះ ដោយមិនខ្វល់ពីបាតុករមួយក្ដាប់តូច ដែលធ្វើបាតុកម្មប្រឆាំងសម្ដេចនោះទេ។

ការប្រកាសជាថ្មីនេះរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៨នេះ ចេញពីទីក្រុងមាត់សមុទ្រ ខេត្តព្រះសីហនុ ក្នុងឱកាសសម្ដេចអញ្ជើញ ជួបសំណេះសំណាលជាមួយ​កម្មករ កម្មការិនី និយោជិតសរុបប្រមាណ​២១,១៩១នាក់ មកពីរោងចក្រ សហគ្រាសចំនួន៧៧ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។

សម្ដេចប្រមុខនៃរាជរដ្ឋាភិបាល បានមានប្រសាសន៍យ៉ាងដូច្នេះថា «​សម្រាប់ការប្រជុំនៅអូស្ដា្រលីប្រធានាធិបតីហ្វីលីពីន លោក ឌុយ ឌែតេ បានថាគាត់អត់ទៅទេ ដោយគាត់ជាប់រវល់ ការងារនៅផ្ទះ ព្រោះអ្នកសុំធ្វើបាតុកម្មនៅណុង (អូស្រ្ដាលី) មាន៤ប្រទេស ហ្វីលីពីន កម្ពុជា មីយ៉ាន់ម៉ា និងថៃ។ ប្រយ័ត្នតែ៤នាក់ហ្នឹងមិនទៅចប់! គេឲ្យតំណាងទាបៗទៅមានស្អី វាមិនមែនជាប្រជុំកំពូល ​ប៉ុន្ដែខ្ញុំនៅតែទៅ​បើយ៉ាងណាខ្ញុំទៅជួបប្រជាពលរដ្ឋខ្ញុំនៅទីនោះ»

បើតាមនាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្រៅពីកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី សម្ដេច​ក៏បន្ដជួបប្រជាពលរដ្ឋខ្មែរដែលគាំទ្រសម្ដេច​នៅទីនោះ ប្រ​មាណជាង១,២០០នាក់ ដែលនឹងត្រៀមជួបសម្ដេច។

យ៉ាងណាមិញ សម្រាប់ជំនួបជាមួយពលរដ្ឋកម្ពុជានេះ ត្រូវបានសម្ដេចតេជោនាយករដ្ឋមន្ដ្រី អះអាងថា ដោយសារតែជំនួបតែមួយលើកមិនគ្រប់គ្រាន់នោះទេ ពោលដោយសារទីតាំងនៃជំនួបមិនអាចដាក់មនុស្សគ្រប់ ប៉ុន្ដែត្រូវបានសម្ដេចបញ្ជាក់ថា ​​ទោះបីម៉ោង៣ភ្លឺក៏​សម្ដេចនៅតែបន្ដ​ជួបជាមួយបងប្អូនខ្មែរនៅបរទេសដែរ។

សម្ដេចក៏បានឆ្លៀតដាក់ផ្លែផ្កា ដល់ក្រុមនយោបាយប្រឆាំងដែរថា មិនមែនមានតែបក្សប្រឆាំងមានមនុស្សនោះទេ បក្សកាន់អំណាចនៅទីណាក៏មានមនុស្សចូលរួម ដើម្បីមកជួបជាមួយសម្ដេច សួរសុខទុក្ខ​ ​ស្វាគមន៍​ដែរ ទាំងនៅអាមេរិក ប្រទេសបារាំង ប្រទេសស្វីស ទាំងនៅកន្លែងដ៏ទៃទៀត «បក្សប្រឆាំងមានអ្នកធ្វើបាតុកម្ម បក្សកាន់អំណាចមានអ្នកស្វាគមន៍»