Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING NEWS: Facebook សម្ដេចពញាចក្រី ហេង សំរិន ត្រូវបានជនអនាមិកលួច (Hack) យកគ្រប់គ្រងនៅថ្ងៃនេះ

03-03-2018 15:29

(ភ្នំពេញ)៖ ទំព័រ Facebook​ របស់សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា ដែលមានឈ្មោះថា «Samdech Heng Samrin, President of The National Assembly» ត្រូវបានជនអនាមិកលួច (Hack) យកទៅគ្រប់គ្រងបាត់ហើយ។ នេះបើយោងតាមមន្ដ្រីខុទ្ទកាល័យរបស់សម្ដេចពញាចក្រី ហេង សំរិន បានប្រាប់បណ្ដាញសារព័ត៌មាន Fresh News នៅមុននេះបន្ដិច នារសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៨នេះ។

តាមរយៈ Fresh News មន្ដ្រីខុទ្ទកាល័យរបស់សម្ដេច ហេង សំរិន ប្រកាសមិនទទួលស្គាល់រាល់ព័ត៌មានទាំងឡាយណា ដែលត្រូវបានជនអនាមិកបង្ហោះលើទំព័រ Facebook មួយនេះតទៅទៀតឡើយ ហើយក៏សូមប្រកាសថ្កោលទោសយ៉ាងខ្លាំងខ្លាបំផុត ចំពោះទង្វើដ៏ខ្មៅងងឹតដែលបាន Hack Facebook របស់ថ្នាក់ដឹកនាំកំពូលបែបនេះ។

បើតាមមន្ដ្រីខុទ្ទកាល័យ ក្រុមជនអនាមិកនេះ បានធ្វើសកម្មភាព Hack Facebook របស់សម្ដេចពញាចក្រី ហេង សំរិន កាលពីវេលាម៉ោង០២៖៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៨នេះ។

រហូតមកដល់រសៀលថ្ងៃដដែលនេះ ក្រុមបច្ចេកទេសរបស់ខុទ្ទកាល័យសម្ដេចពញាចក្រី ហេង សំរិន បាននិងកំពុងមមាញឹកទាញយកមកគ្រប់គ្រងឡើងវិញ៕