(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ក្របខណ្ឌលីគកំពូលកម្ពុជា “មិត្តហ្វូនខេមបូឌានលីគ” ឆ្នាំ២០១៨ នឹងបើកការប្រកួតរដូវកាលថ្មី នាល្ងាចនេះហើយ ខណៈមាន ១២ក្រុមចូលរួម ក្រោមការរៀបចំរបស់គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា-CNCC ។ ចំពោះកម្មវិធីប្រកួតសប្ដាហ៍ទី១ នឹងធ្វើឡើងរយៈពេល ២ថ្ងៃ នៅថ្ងៃទី០៣-០៤ ខែមីនានេះ ដោយក្នុងមួយថ្ងៃមាន ៣គូ ។

សូមបញ្ជាក់ថា សម្រាប់ការប្រកួតលីគរដូវកាលថ្មីនេះដែរ CNCC និងតំណាងក្រុមចូលរួមទាំង ១២ បានសម្រេចជាឯកច្ឆន្ទ ដោយប្រើរូបមន្ដប្រកួតសន្សំពិន្ទុ ២ជើង ដើម្បីសម្រេចរកក្រុមជើងឯក មានន័យថា ក្រុមសន្សំពិន្ទុបានខ្ពស់ជាងគេ ក្រោយឆ្លងកាត់ការប្រកួតសន្សំពិន្ទុ ២ជើង នឹងក្លាយជាជើងឯកពាន“មិត្តហ្វូនខេមបូឌានលីគ” ឆ្នាំ២០១៨ គ្រាដែលក្រុមមានពិន្ទុបន្ដបន្ទាប់ នឹងទទួលបានចំណាត់ថ្នាក់ តាមពិន្ទុ នៃក្រុមនីមួយៗ ។ ដោយឡែកកាលពីរដូវកាលមុន ពាននេះគ្រងជើងឯកដោយក្រុមបឹងកេតអែហ្វស៊ី ៕

ខាងក្រោយនេះ គឺជាកម្មវិធីប្រកួតសប្ដាហ៍ទី១ នៃពាន “មិត្តហ្វូនខេមបូឌានលីគ” ឆ្នាំ២០១៨៖