(ភ្នំពេញ)​៖ ក្រុមហ៊ុន ECI Distribution ដែលជាក្រុមហ៊ុនឈានមុខគេមួយ នៅក្នុងការនាំចូល និង​ចែកចាយផលិតផលបច្ចេកវិទ្យា ជាច្រើនម៉ាក​មានដូចជា Dell, Lenovo, DJI, Sony Projector, Fuji Xerox, Transcend, APC, Bitdefender, Motorola, ZKT និងឧករណ៍​អេឡិកត្រូនិកផ្សេងៗទៀតជាច្រើន ព្រមទាំងផ្តល់ដំណោះស្រាយនានា ផ្នែកបច្ចេកវិទ្យា​ដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជា បានសហការគ្នាជាមួយ​ក្រុមហ៊ុន Dell EMC រៀបចំនូវពិធីជប់លៀង ជូនដល់ដៃគូរចែកចាយ​បន្ត​របស់ខ្លួន និង​បានដាក់បង្ហាញផលិតផលថ្មីៗជាច្រើន នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២​០១៨។

​ការដាក់តាំងបង្ហាញផលិតផលរបស់ក្រុមហ៊ុនទាំងអស់ មានចំនួន០៦ស្តង់ គឺ​ស្តង់បង្ហាញផលិតផល Dell OptiPlex, Latitude, Precision, PowerEdge, Networking, និង Accessories​។

លោក ញ៉េប ចន្ថា អគ្គនាយកគ្រប់គ្រងទូទៅ របស់ក្រុមហ៊ុន អ៊ី ស៊ី អាយ ឌីស្រ្ទីប៊្យូសិន (ECI Distribution) បានឲ្យដឹងថា គោលបំណងសំខាន់​នៃការរៀបចំពិធីជប់ លៀងជូនដល់ដៃគូរចែកចាយបន្តនៅពេលនេះ គឺជាការចូលរួមចំណែកមួយដ៏សំខាន់ ក្នុងការចែករំលែកនូវបទពិសោធន៍ថ្មីៗ និងបច្ចេកវិទ្យាទំនើបៗ ដែលមាននៅលើផលិតផលថ្មី របស់ Dell EMC ដែលកំពុងតែមានតម្រូវការខ្លាំង​ពីសំណាក់អតិថិជន នៅក្នុងទីផ្សារ​ប្រទេស​កម្ពុជា ក៏ដូចជាទីផ្សារពិភពលោកទាំងមូលផងដែរ។

​មួយវិញទៀត គឺ​ក្រុមហ៊ុន អ៊ី ស៊ី អាយ ឌីស្រ្ទីប៊្យូសិន (ECI Distribution) ចង់បង្កើននូវការប្រាស្រ័យទាក់ទងគ្នា ឲ្យបានកាន់តែជិត​ស្និតមួយកំរិតថែមទៀត រវាងក្រុមហ៊ុន​ជាមួយ​​តំណាងចែកចាយបន្តនានាទាំងអស់ ដែលពួកគាត់​បានខិតខំជួយជំរុញការលក់ផលិតផលនានារបស់ក្រុមហ៊ុន ក៏ដូចជាផលិតផល Dell EMC ឲ្យទទួលបាននូវភាពជោគជ័យ និងមានភាពល្បីល្បាញរហូតមកដល់សព្វថ្ងៃ​នេះ​។

នៅក្នុងព្រឹត្តិការណ៍នេះ ក្រុមហ៊ុនក៏មានធ្វើការលក់ជាកញ្ចប់ ក្នុងតំលៃពិសេសសម្រាប់​​ភ្ញៀវទាំងអស់ ដែលមានវត្តមានក្នុងកម្មវិធីនេះផងដែរ និងមានការចាប់រង្វាន់ អនុស្សាវរីយ៍​ជាច្រើន ជូនដល់តំណាងចែកចាយបន្ត និងភ្ញៀវកិត្តិយស​ដែលបានអញ្ជើញចូលរួម ក្នុងពិធីដ៏អស្ចារ្យនេះផងដែរ​។

សូមជំរាបថា រហូតមកដល់សព្វថ្ងៃនេះ ក្រុមហ៊ុន អ៊ី ស៊ី អាយ ឌីស្រ្ទីប៊្យូសិន (ECI Distribution) មានក្រុមហ៊ុនជាដៃគូរសហការ និងក្រុមហ៊ុនចែកចាយបន្តជាច្រើន ដែលមានភាពជឿជាក់លើផលិតផល និង​សេវាកម្មរបស់ខ្លួន ហើយតែងតែគាំទ្រផលិតផល​របស់ក្រុមហ៊ុនជានិច្ច នៅស្ទើ​ទូ​ទាំងប្រទេស​ ហើយក្រុមហ៊ុនជាញឹកញយ តែងតែមានការជួបជុំគ្នាសួរ​សុខទុក្ខ ជាមួយ​​ដៃគូរសហការរបស់ខ្លួន​។

ហើយជាចុងក្រោយលោក ញ៉េប ចន្ថា ក៏សូមថ្លែងអំណរអរគុណដល់ដៃគូរទាំងអស់ ដែលតែង​តែគាំទ្រនៅផលិតផលក្រុមហ៊ុន អ៊ី ស៊ី អាយ ឌីស្រ្ទីប៊្យូសិន (ECI Distribution) ​រហូតមក និង​ជូនពរឲ្យអតិថិជនមានសុខភាពល្អ និង​រកស៊ីមានបាន​។ ទំនាក់ទំនងក្រុមហ៊ុន៖ No.16. St.290, Toul Svay Prey II, Phnom Penh Tel: (+855-23) 222 121 / (+855-77) 888 187៕