អាជ្ញាធរជូនដំណឹង អំពីការហាមឃាត់បោះបង្គោលព្រំដី ការទិញ-លក់ដីចំណីឆ្នេរ ជួលបន្តចាក់បំពេញអាចម៌ដី ការសាងសង់តូបលក់ដូរ និងសាងសង់សំណង់អំពីបេតុងរឹងមាំ នៅមាត់ឆ្នេរប៉ាក់ខ្លង នៅស្រុកមណ្ឌលសីមា
03-03-2018 12:47
(កោះកុង)៖ លោក ហាក់ ឡេង អភិបាលស្រុកមណ្ឌលសីមា ខេត្តកោះកុង បានចេញសេចក្តីជូនដំណឹងស្តីអំពីការហាមឃាត់ការបោះបង្គោលព្រំដី ការទិញ-លក់ដីចំណីឆ្នេរ ការជួលបន្ត ការចាក់បំពេញអាចម៌ដី ការសាងសង់តូបលក់ដូរ ការសាងសង់សំណង់បេតុងរឹងមាំ ការកាប់បំផ្លាញដើមឈើ នៅលើដីចំណីឆ្នេរសមុទ្រប៉ាក់ខ្លង ស្ថិតនៅភូមិបាក់ខ្លង១ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ នេះយោងតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨នេះ។
សេចក្តីជូនដំណឹង បានបន្តទៀតថា ដើម្បីធានានូវសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ នៅលើដីចំណីឆ្នេរសមុទ្រប៉ាក់ខ្លង រដ្ឋបាលស្រុកមណ្ឌលសីមា សង្ឃឹមថា ប្រជាពលរដ្ឋ ដែលបានអនុញ្ញាតជួលទីតាំង ហើយមិនទាន់ប្រកបអាជីវកម្ម និងប្រជាពលរដ្ឋដែលអាជ្ញាធរមិនទាន់បានអនុញ្ញាត ជួលទីតាំងមិនត្រូវអនុវត្តផ្ទុយ ពីសេចក្តីជូនដំណឹងនេះ ឬក៏ផ្ទុយពីកិច្ចសន្យាជួលទីតាំងសាងសង់តូបលក់ដូរបណ្តោះអាសន្នឡើយ។ បើមិនដូច្នេះរដ្ឋបាលស្រុក នឹងចាត់ក្រុមការងារចម្រុះ ចុះធ្វើការដកហូតទីតាំងដែលបានជួល-ទិញនោះមកវិញ និងទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
សម្រាប់ព័ត៌មានលំអិតសូមអានខ្លឹមសារទាំងស្រុង នៃសេចក្តីជូនដំណឹងរបស់រដ្ឋស្រុកមណ្ឌលសីមា ដូចខាងក្រោម៖