Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING NEWS: Facebook ផ្លូវការ​របស់ គ.ជ.ប ត្រូវបានក្រុមសង្គមងងឹត (Hack) យកទៅគ្រប់គ្រងនៅថ្ងៃនេះ

03-03-2018 12:35

(ភ្នំពេញ)៖ Facebook ផ្លូវការរបស់គណៈកម្មាជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ត្រូវបានក្រុមសង្គមងងឹតលួច (Hack) យកទៅគ្រប់គ្រងនៅវេលាថ្ងៃត្រង់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៨នេះ។ នេះបើយោងតាមលោក ឌឹម សុវណ្ណារុំ អ្នកនាំពាក្យ គ.ជ.ប ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅមុននេះបន្ដិច។

លោក ឌឹម សុវណ្ណារុំ បានបញ្ជាក់ថា Facebook របស់ គ.ជ.ប ត្រូវបានគេ Hack នៅប្រមាណ១ម៉ោងមុននេះ ពោលនៅវេលាម៉ោងជាង១១ថ្ងៃត្រង់ថ្ងៃសៅរ៍នេះ។ ហើយ គជប ប្រកាសមិនទទួលស្គាល់រាល់ព័ត៌មានទាំងឡាយ ដែលបង្ហោះនៅលើ Facebook ដែលមានអាស័យដ្ឋាន៖ www.facebook.com/CambodiaNEC។ គ.ជ.ប នឹងជូនដំណឹងឡើងវិញ នៅពេលយក Facebook មកគ្រប់គ្រងបានវិញ។

អ្នកនាំពាក្យ គ.ជ.ប សូមប្រកាសថ្កោលទោសយ៉ាងក្លាចំពោះជនក្រុមងងឹតដែលបានវាយប្រហារ និងលួច Hack Facebook រប​ស់គជប។ លោក ឌឹម សុវណ្ណារុំ បានបញ្ជាក់បន្ថែមថា នៅពេលនេះក្រុមការងារបច្ចេកទេសរបស់ គ.ជ.ប បាននិងកំពុងខិតខំយ៉ាងស្វិតស្វាញ ដើម្បីទាញយកមកគ្រប់គ្រងវិញ និងត្រៀមដាក់ពាក្យបណ្តឹងដើម្បីចាត់ការតាមផ្លូវច្បាប់៕