(កណ្ដាល)៖ លោកស្រី ឃួន សុដារី គណៈពង្រឹងមូលដ្ឋានខេត្ដកណ្ដាល និងជាប្រធានគណៈអចិន្ដ្រៃយ៍គណៈពង្រឹងមូលដ្ឋានស្រុកលើកដែក បានប្ដេជ្ញារួមជាមួយសមាជិក សមាជិកា របស់ខ្លួនបន្ដគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រី បន្ដទៀត ទោះស្ថិតនៅក្នុងស្ថានភាពណាក៏ដោយ ព្រោះមានតែសម្ដេចតេជោ ដែលអាចការពារទឹកដីកម្ពុជាឲ្យនៅគង់វង្សប្រជាពលរដ្ឋសម្បូរសប្បាយ មានការអភិវឌ្ឍន៍ និងប្រទេសជាតិ មានការរីកចម្រើនជឿនលឿនលើគ្រប់វិស័យ ។
លោកស្រី ថ្លែងក្នុងពិធីប្រារព្ឋខួបលើកទី១០៧ ទិវាអន្តរជាតិនារី ៨ មីនា នៅស្រុកលើកដែក ខេត្ដកណ្ដាល នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៨ ទៀតថា ក្រោមការដឹកនាំដ៏រឹងមាំរបស់សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់នូវផ្លែផ្កានៃសន្ដិភាព និងការយកចិត្ដទុកដាក់ លើសុខទុក្ខរបស់ប្រជារាស្រ្ដគ្រប់ពេលវេលា គ្រប់ទីកន្លែង ដោយមិនទុកនរណាម្នាក់ចោលពិសេសសម្ដេច បានលើកកម្ពស់ស្រ្ដីយើង ឲ្យមានវត្ដមាននៅក្នុងជួរថ្នាក់ដឹកនាំកម្រិត និងក្នុងបណ្ដាស្ថាប័ន ចាប់ពីថ្នាក់ជាតិ ដល់ថ្នាក់ក្រោយជាតិ ។
ដូច្នេះហើយ វត្ដមានរបស់បុរស ក្នុពេលនេះ បានបង្ហាញពីការយកចិត្ដទុកដាក់ដល់នារី និងឆ្លុះបញ្ចុំាងពីសមត្ថភាពយេនឌ័រផងដែរ ព្រមទាំងសិទ្ធិស្មើគ្នា រវាងបុរសនិងស្ដ្រី ក្នុងការកសាងនិងអភិវឌ្ឍគ្រួសារ សហគមន៍ និងជាតិទាំងមូល គឺស្ដ្រីតែងតែចូលរួម និងដើរតួនាទីជានិច្ច។
គួររម្លឹកផងដែរថា ដោយសារវិសមភាព យេនឌ័រ ធ្វើឲ្យមានអំពើហិង្សាលើស្ដ្រី មិនថាប្រទេសណានោះទេ ស្ទើរតែគ្រប់ប្រទេស ដូចនេះហើយ កាលពីពេលថ្មីៗនេះនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជាយើង បានតំឡើងថវិកាពី ២០០-៥០០លានរៀល ដើម្បីទុកជួលមេធាវីការពារស្ដ្រី ពេលរងគ្រោះ ដោយអំពើហិង្សាគ្រប់រូបភាព ៕